ព័ត៌មានអន្តរជាតិ

ក្រុមតារាវិទូ រកឃើញភពក្រៅ ភពព្រហស្បតិ៍ ដែលក្តៅខ្លាំង ដោយសារផ្ទុកសារជាតិ ដែកនៅក្នុងបរិយាកាស

អាមេរិក៖ក្រុមតារាវិទូបានរកឃើញភពក្រៅភពថ្មី មានរាងដូចភពព្រហស្បតិ៍ដែលមានលក្ខណៈពិសេស គួរឲ្យចាប់អារម្មណ៍ គឺបរិយាកាសរបស់វាមានផ្ទុកជាតិដែក និងគោចរជុំវិញផ្កាយរបស់ វារយៈពេលមិនដល់២ថ្ងៃនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ភពថ្មីត្រូវបានគេស្គាល់ថា TOI-1518b ដោយសារតែភពនេះត្រូវបានគេសង្កេតឃើញ នៅពេលផ្កាយរណបស្ទង់មតិឆ្លងភពក្រៅភពផែនដីរបស់អង្គការណាសាកំពុងសង្កេតផ្កាយTOI-1518 ។យោងតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យYale បានធ្វើការអង្កេតថា ភពថ្មីនេះមានកាំប្រមាណ ១.៨៧៥ នៃភពព្រហស្បតិ៍ ហើយម៉ាស់របស់វាច្រើន ជាងទ្វេដងនៃភពព្រហស្បតិ៍។

អ្នកវិទ្យាសាស្ត្របានកំណត់លើ ការស្រាវជ្រាវថា ដោយមានការរកឃើញថ្មីៗនៃប្រភេទអាតូម និងអ៊ីយ៉ូដនៅក្នុងបរិយាកាសភពព្រហស្បតិ៍ក្តៅខ្លាំង យើងធ្វើការវិភាគទាក់ទង នឹងបរិយាកាស។ យើងរកឃើញជាតិដែកអព្យាក្រឹត ដោយបន្ថែមវត្ថុមួយទៀត ទៅក្នុងគំរូតូចនៃភពយក្សមានជាតិវិទ្យុសកម្មខ្ពស់ ដែលមានជាតិដែកក្នុងការបញ្ជូន។

បន្ថែមពីលើការមានជាតិដែកនៅក្នុងបរិយាកាស របស់វា TOI-1518b មានកម្ដៅខ្លាំងមានលំនឹង ២.៤៩២ ខេលវិន “Kelvin” និងសីតុណ្ហភាពពេលថ្ងៃ ៣.២៣៧ ខេលវិន។ អ្នកស្រាវជ្រាវ បានកណត់ថា នេះធ្វើឲ្យវាក្លាយជាបេក្ខជនដែលទទួលបាន ជោគជ័យសម្រាប់ការសាយភាយកាំរស្មីអ៊ិចនាពេលអនាគតដើម្បី ស៊ើបអង្កេតអំពីការបញ្ច្រាស់កម្ដៅ។

ការបញ្ច្រាស់កម្ដៅកើតឡើងនៅពេល ដែលខ្យល់កាន់តែត្រជាក់ជាមួយនឹងរយៈកម្ពស់ ជាលទ្ធផលផ្ទៃនៃភពផែនដីចុះត្រជាក់ នៅពេលវាប្រែទៅជាពេលយប់ ហើយខ្យល់ត្រជាក់កាន់តែ កៀកនឹងដី៕

Most Popular

To Top