ព័ត៌មានអន្តរជាតិ

របាយការណ៍ព្រមាន៖ ការប្រែប្រួលអាកាសធាតុ អាចបណ្តាលបង្ក ឲ្យមានគ្រោះរាំងស្ងួត នារដូវក្តៅខ្លាំង នៅអឺរ៉ុបកើនឡើងទ្វេដងនៅឆ្នាំ ២០៩៩


អាល្លឺម៉ង់៖របាយការណ៍បានព្រមានថា ការប្រែប្រួលអាកាសធាតុអាចបង្កើនភាព ញឹកញាប់នៃគ្រោះរាំងស្ងួតនៅរដូវក្តៅក្នុងតំបន់នៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០៩៩ រួមមានប្រទេសបារាំង Alps មេឌីទែរ៉ាណេនិងឧបទ្វីប Iberian អាចរងផលប៉ះពាល់ខ្លាំង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងតាមក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Ludwig-Maximilians-UniversitätMünchen (LMU) ប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា វិបត្តិអាកាសធាតុបាន ជះឥទ្ធិពលជាសកលយ៉ាងធ្ងន់ធ្ងរ រួចទៅហើយរួមទាំងការកើនឡើងនៃ គ្រោះរាំងស្ងួតបណ្តាលឲ្យមានការចំណាយសង្គមសេដ្ឋកិច្ច និងបរិស្ថានយ៉ាងច្រើន។

អង្គការសុខភាពពិភពលោក (WHO) និយាយថា គ្រោះរាំងស្ងួតគឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតចំពោះដំណាំ និងសត្វពាហនៈនៅគ្រប់ផ្នែកទាំងអស់នៃពិភពលោកដែលប៉ះពាល់ដល់មនុស្សចំនួន ៥៥ លាននាក់ជារៀងរាល់ឆ្នាំ។ ម្បីកំណត់ហានិភ័យនាពេលអនាគត អ្នកស្រាវជ្រាវបានប្រើទិន្នន័យបណ្ណសារស្តីពីកម្រិតទឹកភ្លៀងនៅទូទាំងទ្វីបអឺរ៉ុប កោះអង់គ្លេស និងស្កេនដាណាវីជាមួយគំរូព្យាករណ៍អាកាសធាតុនាពេលអនាគត។

ការវិភាគរបស់ពួកគេបានបង្ហាញថា គ្រប់តំបន់ទាំងអស់នឹងឃើញ មានការកើនឡើងខ្លះនៃចំនួនគ្រោះរាំងស្ងួតនៅរដូវក្តៅ ប៉ុន្តែនៅប្រទេសបារាំង Alps មេឌីទែរ៉ាណេ និងឧបទ្វីប Iberianចំនួននេះ អាចកើនឡើងទ្វេដង។ ការសិក្សារបស់ពួកគេអ្នកស្រាវជ្រាវបានវិភាគលើភាគរយនៃសន្ទស្សន៍ធម្មតា(PINI) ត្រូវបានរចនាឡើងដើម្បីផ្តល់ នូវភាគរយនៃទឹកភ្លៀងក្នុងរយៈពេលណាមួយ។

បន្ទាប់មកពួកគេបានប្រៀបធៀបតួលេខនោះទៅនឹងការព្យាករណ៍នៃរបបទឹកភ្លៀងនៅក្នុងគំរូ អាកាសធាតុតែមួយសម្រាប់តំបន់ចំនួន ៨ នៃទ្វីបអឺរ៉ុបក្នុងរយៈពេល ៨០ ឆ្នាំខាងមុខ។ តំបន់នីមួយៗដែលពួកគេបានសិក្សាមានអាកាសធាតុខុសៗគ្នាគ្របដណ្តប់លើកោះអង់គ្លេស ស្កេនឌីណាវីពាក់កណ្តាលអឺរ៉ុប Alps អឺរ៉ុបខាងកើត បារាំង មេឌីទែរ៉ាណេ និងឧបទ្វីបIberian។

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា នាពេលអនាគតរយៈពេលវែងចាប់ពីឆ្នាំ ២០៨០ ដល់ឆ្នាំ ២០៩៩ អឺរ៉ុបនឹងមានការកើនឡើងនូវប្រេកង់ និងកម្រិតនៃគ្រោះរាំងស្ងួតនៅរដូវក្តៅប៉ុន្តែការធ្លាក់ចុះនៃគ្រោះរាំងស្ងួតរដូវរងា៕

Most Popular

To Top