ព័ត៌មានអន្តរជាតិ

មក​ដឹង​ពី ​បេសកកម្ម​រក្សា​សន្តិភាព ​ដំបូង​បង្អស់ របស់​អង្គការ​សហប្រជាជាតិ​

បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​ សហប្រជាជាតិ​ចាប់​ផ្ដើម​នៅ​ឆ្នាំ១៩៤៨ នៅ​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​បាន​អនុញ្ញាត​ឲ្យ​ពង្រាយ​អ្នក​សង្កេតការណ៍​យោធា​របស់​អង្គការ​សហប្រជាជាតិ នៅ​តំបន់​មជ្ឈិមបូព៌ា។

តួនាទី​របស់​បេសកកម្ម​នេះ​គឺ​ធ្វើ​ឡើង​ ដើម្បី​ឃ្លាំមើល​កិច្ចព្រមព្រៀង​ បទ​ឈប់​បាញ់​របស់​ប្រទេស​អ៊ីស្រាអែល និង​រដ្ឋ​អារ៉ាប។

យ៉ាងណាមិញ នៅ​កាល​នោះ​អ្នក​សង្កេតការណ៍​យោធា​កាន់​តែ​អាវុធ​ធុន​ស្រាល ហើយ​ខ្លះ​ទៀត​មិន​ប្រដាប់​ដោយ​អាវុធ​ទេ។

អ្នក​សង្កេតការណ៍​ទាំង​នោះ ជា​អ្នក​រក្សា​មិន​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ និង​ធ្វើ​ឲ្យ​ស្ថានភាព​មាន​ស្ថិរភាព ព្រម​ទាំង​ផ្ដល់​នូវ​ការ​គាំទ្រ​ដ៏​សំខាន់ សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​នយោបាយ ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

ចាប់​តាំង​ពី​ពេល​នោះ​មក ប្រតិបត្តិការ​រក្សា​សន្តិភាព​មាន​ច្រើន​ជាង​ ៧០​ដង​ហើយ ដែល​ដាក់​ចេញ​ដោយ​អង្គការ​សហប្រជាជាតិ៕ប្រភព៖.sabay.

Most Popular

To Top