ព័ត៌មានអន្តរជាតិ

លោក Jeff Bezos និងលោក Elon Musk ក្លាយជាគូការប្រកួតប្រជែងថ្មី ក្នុងការធ្វើដំណើរទៅកាន់លំហ

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិលោក Elon Musk និងស្ថាបនិក Blue Origin លោក Jeff Bezos ក្លាយជាគូប្រជែងដ៏សំខាន់ ក្នុងដំណើរស្វែងរកដើម្បីក្លាយជាមនុស្សដំបូងគេដែលបានចុះចត នៅលើភពព្រះច័ន្ទចាប់តាំងពីឆ្នាំ ១៩៧២ ហើយពួកគេគឺជាមហាអំណាចនៅផ្នែកម្ខាងទៀតនៃពិភពលោក។

នេះបើយោងតាមលោក Lin Xiqiang នាយករង នៃទីភ្នាក់ងារអវកាសចិន ថា ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី ២៩ ខែឧសភាថា ខ្លួនគ្រោងនឹងចុះចតអវកាសយានិកនៅលើភពព្រះច័ន្ទមុនឆ្នាំ ២០២៣០ ។

លោក Lin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា គោលដៅរួមដើម្បីសម្រេចបានការចុះចត មនុស្សនៅលើភពព្រះច័ន្ទជាលើកដំបូងរបស់ប្រទេសចិន មុនឆ្នាំ២០២៣ អនុវត្តការរុករកតាមបែបវិទ្យាសាស្ត្រ និងការបង្ហាញបច្ចេកវិទ្យា ពាក់ព័ន្ធលើផ្ទៃព្រះច័ន្ទ បង្កើតប្រព័ន្ធធ្វើដំណើរ និងប្រព័ន្ធស្នាក់នៅរយៈពេលខ្លីសម្រាប់នាវិក និងអភិវឌ្ឍការធ្វើតេស្តិ៍រួមបញ្ចូលគ្នារវាងមនុស្សយន្ត និងបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត។

លោក Lin បានបន្ថែមថា ប្រទេសចិន ចង់ឲ្យអវកាសយានិករបស់ខ្លួនប្រមូលសំណាក នៅលើភពព្រះច័ន្ទសម្រាប់ការស្រាវជ្រាវ ជួយធ្វើឲ្យចំណេះដឹងរបស់មនុស្សជាតិកាន់តែស៊ីជម្រៅអំពីប្រភពដើម និងការវិវត្តន៍នៃព្រះច័ន្ទ និងប្រព័ន្ធព្រះអាទិត្យ។

អ្នកគ្រប់គ្រងរបស់ណាសា “NASA” លោក Bill Nelson ពីមុនបានពណ៌នាថា នេះជា ការប្រណាំងអវកាសរវាងប្រទេសទាំង២ ស្រដៀងទៅនឹងសមរភូមិរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតក្នុងពាក់កណ្តាលសតវត្សទី ២០។

សម្រាប់ការប្រណាំងយានអវកាសសម័យទំនើប សហរដ្ឋអាមេរិក សង្ឃឹមថា នឹងកាត់បន្ថយប្រទេសចិន ជាមួយនឹងគោលដៅ នៃការបញ្ជូនអវកាសយានិកនៅឆ្នាំ ២០២៥ ទោះបីជានេះត្រូវបានពន្យារពេលមួយឆ្នាំ រួចទៅហើយពីការព្យាករណ៍ដំបូងដោយរដ្ឋបាល Trump និង Biden ។

SpaceX របស់ Musk និង Blue Origin របស់ Bezos ទាំងពីរកំពុងប្រកួតប្រជែងផងដែរ សម្រាប់ក្រុមហ៊ុនរបស់ពួកគេដើម្បីសម្រេចបាន នូវសមត្ថភាព នៃការនាំយកមនុស្សត្រឡប់ទៅអវកាសវិញ។

នេះបើយោងតាមលោក Nelson បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការពន្យារពេលនេះគឺដោយសារតែសមរភូមិផ្ទៃក្នុង របស់សហរដ្ឋអាមេរិក នេះ ដោយសារការប្រយុទ្ធផ្លូវច្បាប់ជាមួយក្រុមហ៊ុន Blue Origin បានពន្យារពេលផែនការចំនួន៧ខែ ៕ ដោយ៖លី ភីលីព

Most Popular

To Top