វ៉ាស៊ីនតោន ៖ រលកកំដៅខ្លាំងដែលបានវាយលុកភាគច្រើន នៃភាគ ខាងត្បូងអាមេរិក បន្តរីករាលដាលទៅកាន់តំបន់ផ្សេងទៀត នៃ ប្រទេស ក្នុងសប្តាហ៍នេះ ដោយមនុស្សជាង ៥៥ លាននាក់ឥឡូវនេះស្ថិតនៅក្រោមការជូនដំណឹងអំពីកំដៅ។
រលកកំដៅបានឆាបឆេះនៅរដ្ឋតិចសាស់ អូក្លាហូម៉ា ញូម៉ិចស៊ិក ក្នុងចំណោមតំបន់ភាគខាងត្បូង ផ្សេងទៀតកាលពីសប្តាហ៍មុន ដោយបង្កើត ឬប្រជែងកំណត់ត្រាគ្រប់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានឱ្យដឹងថា ដំបូលកំដៅដែលគំរាមកំហែងដល់អាយុជីវិត “កំពុងគៀបសង្កត់ កំពុងផលិតកំដៅ និងសំណើមដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋតិចសាស់ ហើយបានរីករាលដាលចូលទៅក្នុងជ្រលងទន្លេ Mississippi ” នេះបើយោងតាមសេវាអាកាសធាតុជាតិអាមេរិក (NWS) ។
ទីក្រុង San Angelo នៅរដ្ឋ West Texas បានចុះបញ្ជីសីតុណ្ហភាព ៤៥,៥ អង្សាសេ ពីរដងក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានកត់ត្រានៅទីនោះ។
ទីក្រុងព្រំដែន Del Rio បានឡើងដល់ ៤៦អង្សាសេជាលើកដំបូង។
រលកកំដៅ៤៨អង្សាសេ កាលពីថ្ងៃសុក្រនៅក្នុងតំបន់ Big Bend នៃភាគនិរតីរដ្ឋតិចសាស់ បានឈានដល់មួយដឺក្រេ នៃការចងកម្រិតខ្ពស់បំផុត គ្រប់ពេលវេលារបស់រដ្ឋគឺ ១២០ ដែលបានកត់ត្រាក្នុងឆ្នាំ១៩៩៤ នេះបើយោងតាមអ្នកឧតុនិយម សម្រាប់ NWS នៅ Midland ។
រលកកំដៅកំពុងបន្តវាយលុករដ្ឋតិចសាស់ ហើយនឹងពង្រីកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះនៅទូទាំងតំបន់ទំនាបភាគខាងត្បូង តំបន់ Deep South ជ្រលងភ្នំ Mississippi ក្រោម និងឈូងសមុទ្រ នេះបើយោងតាម NWS ។
តំបន់ឈូងសមុទ្រជាច្រើនទៀត ឃើញមានរលកកំដៅដ៏គ្រោះថ្នាក់កាលពីថ្ងៃអង្គារ ដោយបន្តដល់កន្លែងខ្លះរហូតដល់ថ្ងៃទី០៤ ខែកក្កដា នេះបើយោងតាមការព្យាករណ៍អាកាសធាតុ៕ ប្រែសម្រួល ឈូក បូរ៉ា