ព័ត៌មានអន្តរជាតិ

សីតុណ្ហភាពខ្ពស់ សំណើម ឆាបឆេះផ្នែកខ្លះ នៃភាគខាងត្បូង សហរដ្ឋអាមេរិក ខណៈជើងហោះហើរ រាប់រយត្រូវពន្យារពេល

វ៉ាស៊ីនតោន ៖ នេះបើតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) មជ្ឈមណ្ឌលព្យាករណ៍ អាកាសធាតុបានឲ្យដឹង កាលពីថ្ងៃអង្គារថា ប្រជាពលរដ្ឋ រស់នៅតំបន់ខ្លះ នៃរដ្ឋ Sun Belt របស់សហរដ្ឋអាមេរិក រួមមានរដ្ឋភាគខាងត្បូងទាំងអស់ របស់សហរដ្ឋអាមេរិក ចាប់ពីរដ្ឋកាលីហ្វ័រញ៉ា រហូតដល់រដ្ឋផ្លរីដា គួរតែប្រុងប្រយ័ត្នបន្ថែមទៀត ដោយសារសីតុណ្ហភាពខ្ពស់ ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងសប្តាហ៍នេះ ។

មជ្ឈមណ្ឌលព្យាករណ៍ អាកាសធាតុ បាននិយាយថា កម្ដៅដ៏គ្រោះថ្នាក់នៅតែបន្តនៅរដ្ឋតិចសាស់ មុនពេលធ្វើដំណើរ ចូលទៅក្នុងរដ្ឋ ជិតខាងចាប់ផ្តើម ពីថ្ងៃពុធ ។ គិតត្រឹមថ្ងៃច័ន្ទបន្ទាប់ សន្ទស្សន៍កម្ដៅឡើងដល់ ១២០ ដឺក្រេ និងការធូរស្រាល ពេលយប់តិចតួចអាចត្រូវបានគេរំពឹងទុក។ កម្ដៅដ៏គ្រោះថ្នាក់នឹង បន្តនៅទូទាំងរដ្ឋតិចសាស់ នៅចុងសប្តាហ៍នេះ ដោយមានកម្ដៅកាន់តែក្តៅខ្លាំង រងផល ប៉ះពាល់ដល់ភាគច្រើន នៃភាគខាងត្បូង និងភាគខាងត្បូង នៃសហរដ្ឋអាមេរិកនៅសប្តាហ៍ ក្រោយរហូតដល់យ៉ាងហោចណាស់ ២ឬ៣ថ្ងៃដំបូងនៃខែកក្កដា ។

ក្រុមអ្នកឧតុនិយម បាននិយាយថា សីតុណ្ហភាពដែលឡើងកម្ដៅ ដោយសារតែលំហកម្ដៅបង្កឡើង នៅពេលមានសម្ពាធខ្ពស់មួយ បានកើតឡើង លើតំបន់មួយ ដោយរក្សាខ្យល់នៅខាងក្នុង ខណៈសីតុណ្ហភាពក្តៅ ជាលទ្ធផលដែលពួកគេពិពណ៌នាថា ជាកម្រិតមិនស្រួល ឬសូម្បីតែកម្រិតគ្រោះថ្នាក់។ វាបានបន្ថែមថា មនុស្សជាង ៥៥ លាននាក់ ពីភាគខាងត្បូងរដ្ឋ Arizona ទៅឆ្នេរសមុទ្រ Florida ត្រូវបានរងផលប៉ះពាល់ ដោយរលកកម្ដៅ ជាមួយនឹង ការព្រមានអំពម្កំដៅខ្លាំង ពេកត្រូវបានប្រកាសក្នុងទីក្រុងនានា រួមមាន Baton Rouge និង New Orleans, Louisiana និង Dallas រដ្ឋ Texas ។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ អាកាសធាតុបានឲ្យដឹងថា រលកកម្ដៅដ៏គ្រោះថ្នាក់នឹងបន្តដល់ដើមសប្តាហ៍នៃថ្ងៃឈប់សម្រាកថ្ងៃទី៤ ខែកក្កដា។ ព្រឹត្តិការណ៍អាកាសធាតុកើតឡើង នៅពេលជើងហោះហើរជាង ៣៦០០ ត្រូវបានលុបចោល ឬពន្យារពេល ដោយសារអាកាសធាតុធ្ងន់ធ្ងរ ។ អាកាសយានដ្ឋាន Newark Liberty នៅជិតទីក្រុងញូវយ៉ក បន្តប្រឈមមុខនឹងបញ្ហាប្រឈមខ្លាំងបំផុត ដោយសារតែជើងហោះហើរក្នុង និងក្រៅប្រទេសជាង ៣៥០ ត្រូវបានលុបចោល ហើយលើសពី ១៥០ ត្រូវបានពន្យារពេល ។

នេះបើយោងតាមទិន្នន័យ ដែលផ្តល់ដោយ វិបផតថល FlightAware បាននិយាយថា សេវាកម្មអាកាសធាតុជាតិ របស់សហរដ្ឋអាមេរិក បានព្រមានអំពីលទ្ធភាព នៃព្យុះផ្គររន្ទះខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ។ វាមានហានិភ័យតិចតួច នៃភ្លៀងធ្លាក់ខ្លាំងលើផ្នែកខ្លះ នៃភាគខាងជើង ពាក់កណ្តាលអាត្លង់ទិក ៕
ដោយ៖លី ភីលីព

Most Popular

To Top