បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកងកម្លាំងយោធារបស់អ៊ុយក្រែន បានបាត់បង់អាវុធនិងគ្រឿងសំភារៈយោធា ដល់ទៅ២០ភាគរយ ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ នៃប្រតិបត្តិការវាយបកទៅលើប្រទេសរុស្សី។
ប្រភពដដែលបានឲ្យដឹងដែរថា តួលេខទាំងនេះបានក្លាយទៅជាមូលហេតុសំខាន់ ដែលនាំឲ្យមានការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន។
ប្រតិបត្តិការវាយបកដែលបានចាប់ផ្តើមធ្វើឡើង កាលពីដើមខែមិថុនា ដោយកងកម្លាំងយោធាអ៊ុយក្រែន បានបើកការវាយប្រហារជាច្រើនដង ទៅលើតំបន់ជួរមុខចាប់ពីទីក្រុង Khersonទៅដល់តំបន់ Donetsk ។
គួរឲ្យដឹងដែរថាយោងតាមតួលេខចុងក្រោយ របស់ក្រសួងការពារជាតិរុស្សី បានឱ្យដឹងថា ដោយឆ្លងកាត់វាលមីន និងដោយគ្មានជំនួយពីអាកាស យោធាអ៊ុយក្រែនបានបាត់បង់ជីវិតយោធា អស់ទៅដល់២៦០០០ នាក់ និងសម្ភារៈយោធាជាង ៣០០០គ្រឿងនិង បំណែក៕ ប្រែសម្រួល៖ស៊ុនលី