ព័ត៌មានអន្តរជាតិ

IMF ទម្លាក់ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ពិភពលោក សម្រាប់ឆ្នាំ២០២៣និង២០២៤មកនៅត្រឹម៣ភាគរយ

រូបភាពពី៖​ AFP

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពីការប៉ាន់ប្រមាណ៣,៥ភាគរយក្នុងឆ្នាំ ២០២២ មកត្រឹម៣ភាគរយនៅឆ្នាំ២០២៣និងឆ្នាំ២០២៤ ហើយកំណើនរបស់ប្រទេសចិន នឹងមិនផ្លាស់ប្តូរនៅត្រឹម៥,២ភាគរយសម្រាប់ឆ្នាំ២០២៣ និង៤,៥ភាគរយសម្រាប់ឆ្នាំ២០២៤ ។

មូលនិធិ IMF បានឲ្យដឹងនៅក្នុងការកែសម្រួលនូវទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់ថា “ខណៈដែលការព្យាករណ៍សម្រាប់ឆ្នាំ២០២៣គឺខ្ពស់ជាងការព្យាករណ៍នៅក្នុងខែមេសា ឆ្នាំ២០២៣ ប៉ុន្តែវានៅតែខ្សោយដោយស្តង់ដារប្រវត្តិសាស្ត្រ” ។ “

ការកើនឡើងនៃអត្រាគោលនយោបាយរបស់ធនាគារកណ្តាល ដើម្បីទប់ទល់នឹងអតិផរណានៅតែបន្តតាមដានមើលលើសកម្មភាពសេដ្ឋកិច្ច” ។

អតិផរណាជាសកលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី៨,៧ភាគរយនៅក្នុងឆ្នាំ២០២២មកត្រឹម៦,៨ភាគរយនៅក្នុងឆ្នាំ២០២៣ និង៥,២ភាគរយនៅក្នុងឆ្នាំ២០២៤ ។ អតិផរណាមូលដ្ឋាន ដែលជា (ស្នូល)នោះ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀតជាបន្តបន្ទាប់ ហើយការព្យាករណ៍សម្រាប់អតិផរណានៅឆ្នាំ២០២៤ត្រូវបានកែសម្រួលឡើងវិញដែរ ។

សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន របាយការណ៍បានកត់សម្គាល់ឲ្យដឹងថា ការធ្លាក់ចុះ នៃកំណើនដែលបានព្យាករណ៍សម្រាប់ឆ្នាំ២០២៣នៅតែមានសារៈសំខាន់ គឺពី២,៧ភាគរយនៅក្នុងឆ្នាំ ២០២២ដល់១,៥ភាគរយនៅក្នុងឆ្នាំ ២០២៣ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top