វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin Aeronautics បានទទួលការបន្ថែមកិច្ចសន្យារបស់កងទ័ពជើងទឹកអាមេរិកជិត ៤៩០លានដុល្លារ ដើម្បីផ្តល់នូវវិស្វកម្មផលិតផល ការជួសជុលឡើងវិញ និងការផ្លាស់ប្តូរវិស្វកម្មលើយន្តហោះចម្បាំង F-35 Joint Strike Fighters ដើម្បីកែតម្រូវការខ្វះខាត។
ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន “ក្រុមហ៊ុន Lockheed Martin Aeronautics រដ្ឋតិចសាស់ត្រូវបានផ្តល់ជូនការកែប្រែចំនួន ជិត ៤៩០លានដុល្លារ ដើម្បីទិញឧបករណ៍ សម្ភារៈផ្សេងៗ ឧបករណ៍ធ្វើតេស្ត / ឧបករណ៍ពិសេស ក៏ដូចជា វិស្វកម្មផលិតផល សម្រាប់យន្ដហោះចម្បាំងប្រភេទនេះ” ។
ក្រសួងការពារជាតិបានឲ្យដឹងថា គ្រឿងបរិក្ខារថ្មីនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីជួសជុលឡើងវិញ និងកែប្រែកិច្ចខិតខំប្រឹងប្រែងសំណើការផ្លាស់ប្តូរផ្នែកវិស្វកម្មនៅលើយន្តហោះ F-35 ដើម្បីកែតម្រូវការខ្វះខាតយន្តហោះ និងធ្វើឱ្យប្រសើរឡើងនូវយន្តហោះ F-35 ជាមួយនឹងកញ្ចប់បច្ចេកវិទ្យា Refresh Three ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កញ្ចប់ទាំងនោះនឹងត្រូវបានផ្តល់ជូន សម្រាប់យន្តហោះចម្បាំងធុន F-35 ដែលដំណើរការដោយកងទ័ពអាកាសសហរដ្ឋអាមេរិក កងម៉ារីន កងទ័ពជើងទឹក និងអតិថិជនផ្នែកលក់យោធាបរទេស (FMS) ៕ប្រែសម្រួល ឈូក បូរ៉ា