ព័ត៌មានអន្តរជាតិ

​អង់គ្លេស ទុកចោលរថក្រោះចាស់ៗ រាប់សិបគ្រឿង ដោយសារត្រូវការ ចំណាយលើការជួសជុលច្រើន

ប្រភព ៖ AFP

ឡុងដ៌ ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស បានរាយការណ៍ ដោយលើកឡើងពីច្បាប់ សេរីភាពព័ត៌មានថា ក្រសួងការពារជាតិអង់គ្លេស បានទុកចោលរថក្រោះ Challenger 2 ចំនួន ៤៣គ្រឿងនៅចន្លោះឆ្នាំ២០១០ និង២០១៤ ដែលជាផ្នែកនៃការកាត់បន្ថយការ ចំណាយលើវិស័យការពារជាតិ និង​រាប់សិបគ្រឿងផ្សេងទៀត ជំនួសឱ្យការផ្គត់ផ្គង់ដល់ អ៊ុយក្រែន ។

រថក្រោះទាំងនោះ ត្រូវបានប្រកាសថា ការជួសជុលរបស់វា គឺលើពីការចំណាយសេដ្ឋកិច្ច​ ខណៈពេលដែលការទុកចោលបានធ្វើឱ្យអ្នកបង់ពន្ធអង់គ្លេស ៤,៣លានផោន (៥,៥លានដុល្លារ) ហើយរថក្រោះ ៧៥ ផ្សេងទៀតត្រូវបានបញ្ជូនទៅស្តុកទុករយៈពេលវែង។

លោក Tobias Ellwood ប្រធានគណៈកម្មាធិការការពារជាតិនៃសភាបានឲ្យដឹងថា រថក្រោះទាំងនេះ គួរតែត្រូវបានផ្ទេរទៅអ៊ុយក្រែន។ លោក​បាន​បន្ថែម​ថា ចំនួន​រថក្រោះ ​ដែល​មាន​ប្រតិបត្តិការ​ពេញលេញ​ក្នុង​ទុនបម្រុង​របស់​ប្រទេស ​មាន​តែ​កងវរសេនាធំ​រថក្រោះ​មួយ​ប៉ុណ្ណោះ ​ដែល​មាន​ប្រមាណ​ជា ៤៤ គ្រឿង។

កាលពីខែមករា ចក្រភពអង់គ្លេស បានប្រកាសថា រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿងនឹងត្រូវបញ្ជូនទៅអ៊ុយក្រែន។ កាលពីដើមខែកក្កដា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានលើកឡើងថា ទីក្រុងឡុងដ៍ បានចំណាយប្រាក់ចំនួន ៣ពាន់លានដុល្លារ លើជំនួយយោធា សម្រាប់អ៊ុយក្រែន នៅចន្លោះខែមេសា ឆ្នាំ២០២២ និងខែមីនា ឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top