ព័ត៌មានអន្តរជាតិ

ណាសាកាត់ផ្តាច់ ទំនាក់ទំនង ជាមួយយាន Voyager 2 ដោយសារបញ្ហា បច្ចេកទេស

អាមេរិក ៖ អង្គការអវកាស អាមេរិកណាសា បាននិយាយថា ការទំនាក់ទំនងជាមួយយានអវកាស Voyager 2 ដែលមានចម្ងាយឆ្ងាយ ត្រូវបានកាត់ផ្តាច់ ជាបណ្តោះអាសន្ន ដោយសារផលវិបាក មិននឹកស្មានដល់បណ្តាលមកពីការបញ្ជា ជាប្រចាំផ្នែកច្ចេកទេស យោងតាមការចេញផ្សាយពីគេហទំព័រ UPI ។

ទីភ្នាក់ងារអវកាសអាមេរិក បានបង្ហាញជាផ្លូវការ កាលពីពេលថ្មីៗនេះថា ខ្លួនមិនអាចទាក់ទង ជាមួយយានអវកាសត្រួសត្រាយ ដែលបានបាញ់បង្ហោះ នៅឆ្នាំ១៩៧៧ ទៀតទេ ហើយយើងមានគោលបំណង បម្រើជាឯកអគ្គរដ្ឋទូត នៃអរិយធម៌របស់មនុស្ស ទៅនឹងការស៊ើបការណ៍ក្រៅភព ដែលវាអាចជួបប្រទះ ។

អង្គការណាសាបាននិយាយ លើការអាប់ដេតបេសកកម្មមួយថា ពាក្យបញ្ជាដែលបានគ្រោងទុកជាស៊េរី បានផ្ញើទៅកាន់យានអវកាស Voyager 2 របស់ណាសាកាលពីថ្ងៃទី ២១ ខែកក្កដា ដោយអចេតនាបានធ្វើឲ្យអង់តែន ចង្អុលទៅចម្ងាយ ២ ដឺក្រេពីផែនដី ។ ជាលទ្ធផល បច្ចុប្បន្ន យាន Voyager 2 មិនអាចទទួលពាក្យបញ្ជា ឬបញ្ជូនទិន្នន័យមកផែនដីវិញបានឡើយ ។

អ្នកវិទ្យាសាស្ត្រគិតថា ស្ថានភាពនេះ គ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះយាននេះ ត្រូវបានរៀបចំឡើង ដើម្បីកែតម្រូវការតំរង់ទិស របស់វាដោយស្វ័យប្រវត្តិជាច្រើនដងក្នុងមួយឆ្នាំ ដើម្បីរក្សាអង់តែន របស់វាចង្អុលមកផែនដី ក្នុងការតម្រង់ទិសបន្ទាប់របស់វាត្រូវ បានកំណត់សម្រាប់ថ្ងៃទី ១៥ ខែតុលា ៕

Most Popular

To Top