ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចាត់ទុកថា ក្រុមទាហានស៊ីឈ្នួល Wagner គឺជាការគម្រាមកំហែងដ៏គ្រោះថ្នាក់បំផុត

រូបភាពពី៖​ AFP

បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសប៉ូឡូញ បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃម្សិលមិញថា សកម្មជនប្រយុទ្ធរបស់ក្រុមទាហានស៊ិឈ្នុល Wagner ដែលឆ្លងកាត់តំបន់ព្រំដែនដាច់ខាត នឹងត្រូវជួបជាមួយនឹងក្រុមទាហានអាមេរិកនិងប៉ូឡូញជាមិនខាន។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រុមប្រយុទ្ធរបស់ Wagner ជាច្រើនពាន់នាក់បានឆ្លងកាត់ទៅកាន់ប្រទេសបេឡារូស កាលពីជាងមួយខែមុនក្រោមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់រដ្ឋប្រហារដោយយោធាប្រឆាំងប្រទេសរុស្សី។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុង Warsaw បានចាត់ទុកក្រុម Wagner គឺជាការគម្រាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខប្រទេសដូច្នេះយោធាសរុបចាប់ពី១៧២០០០នាក់ទៅដល់៣០០០០០នាក់ត្រូវបានដាក់ពង្រាយ។

មន្ត្រីជាន់ខ្ពស់ប៉ូឡូញបានព្រមានបែបនេះថា៖ ខ្ញុំ​ចង់​រំលឹក​អ្នក​ថា យើង​មាន​ទាហាន និង​មន្ត្រី​យោធាអាមេរិក​ នៅ​ប៉ូឡូញ ​រួច​ហើយមិនអាច អនុញ្ញាតឱ្យក្រុម Wagnerចូលមកបាននោះទេហើយពួកគេនឹងជួបមិនត្រឹមតែប៉ូឡូញ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពាររបស់អាមេរិកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top