ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងប៊ែរឡាំង យល់ព្រមបន្តដាក់ ពង្រាយប្រព័ន្ធការពារដែន អាកាសដ៏សំខាន់នៅប៉ូឡូញ ដល់ចុងឆ្នាំនេះ

AFP

បរទេស៖ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារម្សិលមិញនេះតាមរយៈ ការចេញផ្សាយរបស់រ៉យទ័របានឲ្យដឹងថានឹងបន្តដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសដ៏ទំនើប Patroit ទាំង៣គ្រឿង ដែលកំពុងឈរជើងក្នុងប្រទេសប៉ូឡូញនោះរហូទដល់ចុងឆ្នាំ២០២៣នេះ។

ប្រភពដដែលបានឲ្យដឹងទៀតថាការសម្រេចចិត្តបន្តដាក់ ពង្រាយអាវុធដ៏សំខាន់នេះមិនត្រូវបានគិតទុកជាមុននោះទេហើយបន្ថែម Patriot មួយចំនួនរបស់អាល្លឺម៉ង់ ក៏នឹងត្រូវប្រើប្រាស់ដោយណាតូដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបភ្លាមៗណាមួយសម្រាប់ឆ្នាំ២០២៤ផងដែរ។

ក្រៅពី Patroit ចំនួន៣ដើមហើយនោះអាល្លឺម៉ង់ ក៏មានកងកម្លាំងយោធារបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ត្រង់ទីក្រុង Zamosc ប្រមាណជា៣០០០នាក់ផងដែរ ស្ថិតនៅចំងាយប្រមាណជា៥០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនដើម្បីការពារផ្លួវដែកដ៏សំខាន់មួយដែលអាចតភ្ជាប់ ទៅកាន់ប្រទេសអ៊ុយក្រែនពីប្រទេសប៉ូឡូញ។

រំលឹកដែរថាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Zamosc ក្នុងខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់សមភាគីប៉ូឡូញ ដើម្បីបន្តបេសកកម្មនៃប្រព័ន្ធការពារដែនអាកាស Patriot នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top