តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរជាច្រើន ហើយនៅថ្ងៃពុធនេះ អាជ្ញាធរបានចេញ ការព្រមាន ខណៈព្យុះត្រូពិច Khanun បានបក់បោកចេញពីឆ្នេរសមុទ្រ ភាគខាងត្បូងរបស់ប្រទេសជប៉ុន នឹងឆ្ពោះទៅកាន់ទឹកដីកូរ៉េខាងត្បូង ។
ខ្យល់ព្យុះនេះ ត្រូវបានប្រែក្លាយស្ថានភាពជាព្យុះទីហ្វុង បានជំរុញឱ្យកូរ៉េខាងត្បូងចាប់ផ្តើមជម្លៀស មនុស្សរាប់ម៉ឺននាក់ ទៅបោះជំរុំនៅឯ World Scout Jamboree ដែលមុននេះត្រូវបានវាយប្រហារ ដោយរលកកម្តៅ ។
នៅថ្ងៃពុធនេះ ផ្ទះប្រហែល១៦.០០០ខ្នងគ្មានថាមពល ខណៈភ្លៀងធ្លាក់ខ្លាំងបានបោកបក់ន្លើកោះ Kyushu ដែលស្ថិតនៅត្បូងនៃប្រទេសជប៉ុន ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានអំពីភ្លៀង ធ្លាក់ខ្លាំង និងហានិភ័យ “កើនឡើង” នៃ “គ្រោះបាក់ដី និងគ្រោះទឹកជំនន់ដែលគំរាមកំហែង ដល់អាយុជីវិតមនុស្ស” នៅក្នុងតំបន់ Kagoshima របស់ដែនកោះមួយនេះ ។
មជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា ជាមួយយោធាអាមេរិកបានកំណត់ប្រព័ន្ធនេះថា ជាព្យុះត្រូពិច ដែលមានល្បឿនខ្យល់បក់ រហូតដល់១៣០គីឡូម៉ែត្រក្នុង១ម៉ោង ។
អ្នកនាំពាក្យមួយរូបបានប្រាប់ ដល់ទីភ្នាក់ងារ AFP ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នៅថ្ងៃពុធនេះ បានលុបចោលជើងហោះហើរ ចំនួន២៥២ ដែលប៉ះពាល់ដល់អ្នកដំណើរ ប្រហែល២៥.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រភព ៖ AFP