បរទេស ៖ ទីភ្នាក់ងារសិក្សាទី អវកាសរុស្សី Roscosmos កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានផ្តល់នូវព័ត៌មានចុងក្រោយ ស្តីអំពីបេសកកម្មជា ប្រវត្តិសាស្ត្រ Luna-25 ដោយអះអាងថាបានចាប់ផ្តើមទំនាក់ទំនង ជានឹងឧបករណ៍វិទ្យាសាស្ត្រ ដែលបានធ្វើដំណើរទៅដល់ឋាន ព្រះច័ន្ទនោះហើយ។
យោងតាមការចេញផ្សាយ របស់ RT ទីភ្នាក់ងារ Roscosmos បានបន្ថែមទៀតថា ៖ប្រព័ន្ធទាំងអស់ នៃស្ថានីយ៍ស្វ័យ ប្រវត្តិកំពុងដំណើរ ការជាធម្មតា ការតភ្ជាប់ជាមួយវាមានស្ថេរភាព ហើយតុល្យភាព ថាមពលគឺ មានជាវិជ្ជមានបំផុត ខណៈដែលឧបករណ៍ បញ្ជាពីភពផែនដីត្រូវបានបើកឲ្យដំណើរ ការជាមួយនឹងឧបករណ៍ នៅឋានព្រះច័ន្ទ។
Luna-25 បានក្លាយទៅជាបេសកកម្ម ទៅកាន់ឋានព្រះច័ន្ទ ជាលើកដំបូងសម្រាប់សម័យ កាលទំនើបរបស់ប្រទេសរុស្សី ទោះបីជាកន្លងមកចាប់រាប់តាំងពីសម័យ សហភាពសូវៀតរុស្សិបានបញ្ជូនយាន ប្រមាណជា២៤ដង មកហើយក្តីគិតពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៧៦។
បេសកកម្មថ្មីនៅពេល ដែលទទួលបានជោគជ័យហើយនោះវា នឹងអាចក្លាយជាការ ត្រួសត្រាយផ្លូវ ដើម្បីឲ្យរុស្សីអាចចាប់ផ្តើមធ្វើការចុះចតយាន អវកាសដោយមានមនុស្ស បើកជាលើកដំបូងផងដែលគ្រោង ធ្វើឡើងនៅភាគខាងត្បូង នៃភពព្រះច័ន្ទ៕
ប្រែសម្រួល៖ស៊ុនលី