វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចំណាយទឹកប្រាក់រហូតដល់ ១.២ ពាន់លានដុល្លារ សម្រាប់កន្លែងត្រួសត្រាយ ផ្លូវចំនួន ២ ក្នុងការបូមយកកាបូន ចេញពីអាកាស ដែលជាអាជីវកម្មប្រវត្តិសាស្ត្រ លើបច្ចេកវិទ្យាកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធប្រឆាំង នឹងការឡើងកម្ដៅផែនដី ដែលត្រូវបានរិះគន់ ដោយអ្នកជំនាញមួយចំនួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
គម្រោងទាំង ២ នៅរដ្ឋតិចសាស់ និងរដ្ឋ Louisiana នីមួយៗមានគោលបំណង លុបបំបាត់កាបូនឌីអុកស៊ីតមួយ លានតោន ក្នុងមួយឆ្នាំស្មើនឹង ការបំភាយឧស្ម័នប្រចាំឆ្នាំ របស់រថយន្តចំនួន ៤៤៥ ,០០០ គ្រឿង។ នាយកដ្ឋានថាមពល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ មួយថា វាគឺជាការវិនិយោគដ៏ធំបំផុត របស់ពិភពលោក ក្នុងការដកកាបូន ដែលបានវិស្វកម្ម ក្នុងប្រវត្តិសាស្ត្រ ។
រដ្ឋលេខាធិការថាមពល Jennifer Granholm បាននិយាយលើសេចក្តីថ្លែងការណ៍ថា ការកាត់បន្ថយការបំភាយ ឧស្ម័នកាបូនិករបស់យើងតែម្នាក់ឯង នឹងមិនត្រឡប់មកវិញ នូវផលប៉ះពាល់ ដែលកំពុងកើនឡើង នៃការប្រែប្រួលអាកាសធាតុនោះទេ ។យើងក៏ត្រូវដកឧស្ម័នកាបូនិក ដែលយើងបានដាក់ ក្នុងបរិយាកាសរួចហើយ ។
បច្ចេកទេសចាប់យកខ្យល់ ដោយផ្ទាល់ (DAC) ត្រូវបានគេស្គាល់ថា ជាការដកយកកាបូនឌីអុកស៊ីត (CDR) ផ្តោតលើ CO2 បានបញ្ចេញទៅក្នុងខ្យល់ ជួយជំរុញការផ្លាស់ប្តូរអាកាសធាតុ និងអាកាសធាតុខ្លាំង ។ នាយកដ្ឋានថាមពលបាននិយាយថា គម្រោងនីមួយៗនឹងដក CO2 ចេញពីខ្យល់ ២៥០ ដងច្រើនជាងកន្លែង ចាប់យកកាបូនដ៏ធំបំផុត ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ។
ក្រុមប្រឹក្សាអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) របស់អង្គការសហប្រជាជាតិ ចាត់ទុកការចាប់យកកាបូនឌីអុកស៊ីតដោយផ្ទាល់ពីបរិយាកាស ជាវិធីសាស្ត្រចាំបាច់មួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការឡើងកំដៅផែនដី ។ ប៉ុន្តែវិស័យនេះនៅតែតិចតួចនៅឡើយ មានទីតាំងចាប់យកកាបូន ដែលមានស្រាប់ចំនួន២៧ កន្លែងនៅទូទាំងពិភពលោក នេះបើយោងតាមទីភ្នាក់ងារ ថាមពលអន្តរជាតិ ទោះបីជាយ៉ាងហោចណាស់ ១៣០ គម្រោងកំពុងស្ថិតក្រោម ការអភិវឌ្ឍន៍ក៏ដោយ ៕
ដោយ៖លី ភីលីព