ព័ត៌មានអន្តរជាតិ

ផ្ទៃដីជាង ៣១,០០០ហិចតាត្រូវបានរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅប្រទេសអេស្ប៉ាញ

រូបភាពពី៖​ AFP

(ម៉ូស្គូ)៖ រដ្ឋាភិបាល នៃកោះកាណារីបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅលើកោះកាណារីដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញ ឈ្មោះ Tenerife បានរីករាលដាលរហូតទៅដល់ផ្ទៃដីជាង ៣១,០០០ ហិចតាឯណោះយោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។

រដ្ឋាភិបាលបាននិយាយថា តំបន់ដែលរងផលប៉ះពាល់ដោយអគ្គីភ័យនាពេលបច្ចុប្បន្ន គឺទំហំ ៣១,០០០ ហិចតាស្ថិតនៅក្នុង ១១ ក្រុងដែលប្រវែង ៩០ គីឡូម៉ែត្រ ។ រដ្ឋាភិបាលបានបន្ថែមថា អ្នកពន្លត់អគ្គីភ័យប្រហែល ៣៧៩ នាក់បានចូលរួមក្នុងការពន្លត់ភ្លើង។

កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋាភិបាលបានកត់សម្គាល់ថា មនុស្ស ១២.២៧៩ នាក់ត្រូវបានជម្លៀសចេញដោយសារភ្លើងឆេះ។
ក្នុងពេលជាមួយគ្នានេះ មជ្ឈមណ្ឌលសម្របសម្រួលភាពអាសន្ន និងសន្តិសុខនៃកោះកាណារីបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកជម្លៀសអាចមានលើសពី ២៦,០០០ ។

កាលពីដើមសប្តាហ៍នេះ ប្រធានកោះកាណារី លោក Fernando Clavijo បានហៅការឆាបឆេះនេះថា ជាតំបន់ដ៏ស្មុគស្មាញបំផុតបានជួបប្រទះក្នុងរយៈពេល ៤០ ឆ្នាំ៕ ដោយ៖លី ភីលីព

Most Popular

To Top