ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ភ្លើងឆេះព្រៃបានឆាបឆេះ បានបង្ហាញពីលក្ខណៈរបស់ភ្លើងគឺឆាបឆេះ “យ៉ាងខ្លាំង” នៅថ្ងៃពុធ ដោយបង្ខំឱ្យមានការជម្លៀសជាចាំបាច់ រួមទាំងនៅទីក្រុង Foresthill ដែលជាទីប្រជុំជន ដែលមានមនុស្សប្រហែល១.៥០០នាក់ និងបានបញ្ចេញផ្សែងហុយចេញពីតំបន់ជាច្រើន នៅភាគខាងជើង នៃរដ្ឋកាលីហ្វ័រនីញ៉ា ។

គិតត្រឹមថ្ងៃពុធ ម៉ោង៤និង០៣រសៀល ត្រូវនឹងម៉ោង០០និង០៣នាទីម៉ោងសកលនៅថ្ងៃព្រហស្បតិ៍នេះ ភ្លើងឆេះព្រៃ ដែលគេហៅថា Mosquito Fire បានឆាបឆេះផ្ទៃដី៤.២២៣ហិកតា ស្មើនឹង១៧,១គីឡូម៉ែត្រក្រឡា ។ នេះបើយោងតាមប្រព័ន្ធ តាមដានអគ្គិភ័យ ឬហៅថា FIRIS ដែលជាកម្មវិធីរដ្ឋដែលប្រមូលទិន្នន័យ ពីលើអាកាសនៃភ្លើងឆេះព្រៃ បានឲ្យដឹងដូច្នេះ ។
រូបភាពដែលបានបង្ហោះ តាមអ៊ីនធើរណេត បានបង្ហាញថា ផ្សែងពណ៌ស្រាលៗ ភាគច្រើនជារាងបញ្ឈរ អាចមើលឃើញពីតំបន់ជាច្រើន នៃរដ្ឋកាលីហ្វ័រនីញ៉ាខាងជើង ។
ភ្លើងឆេះព្រៃ Mosquito Fire គឺជាភ្លើងឆេះព្រៃដ៏ធំបំផុតចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅក្នុងរដ្ឋ Golden State ដែលយ៉ាងហោចណាស់មានភ្លើងឆេះព្រៃ ចំនួន៣ផ្សេងទៀត បានឆាបឆេះលើផ្ទៃដី ប្រហែល២០.០០០ហិកតា ស្មើនឹង៨០,៩គីឡូម៉ែត្រក្រឡា ។
ភ្លើងឆេះព្រៃឈ្មោះ Mill Fire ដែលបានចាប់ផ្តើមនៅជិត Weed ក្នុងតំបន់ Siskiyou កាលពីថ្ងៃសុក្រ ប្រហែល៤០០គីឡូម៉ែត្រភាគខាងជើង នៃ Foresthill មានទំហំ៣.៩៤៥ហិកតា ស្មើនឹង១៥,៩គីឡូម៉ែត្រក្រឡា ជាមួយនឹង៦៥ភាគរយ នៅព្រឹកថ្ងៃពុធ នេះបើយោងតាមក្រសួងព្រៃឈើ និងការការពារអគ្គិភ័យ ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា (Cal Fire ) ។
យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនស៊ីវិល២នាក់ ដែលជាស្ត្រីអាយុ៦៦ឆ្នាំ និង៧៣ឆ្នាំបានបាត់បង់ជីវិត នៅក្នុងអគ្គិភ័យនិង៣នាក់ ផ្សេងទៀតរងរបួស ។ លើសពីនេះ សំណង់ជាង៩០ ត្រូវបានបំផ្លាញ ខណៈដែលអ្នកស្រុក៩០០ នៅតែជម្លៀសចេញនៅថ្ងៃពុធ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃពុធថា ភ្នំភ្លើងដែលឆេះនៅភាគខាងលិចនៃ Mill Fire មានទំហំ៣០ភាគរយដែលមានទំហំ១១. ៦៩០ហិកតា ស្មើនឹង៤៣,៣គីឡូម៉ែត្រក្រឡា។ ភ្លើងក៏បានឆាបឆេះកាលពីថ្ងៃសុក្រដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
