ព័ត៌មានអន្តរជាតិ

មេបញ្ជាការម្នាក់របស់ជប៉ុន អះអាងថា ប្រទេសនេះត្រូវការខែលជាគ្រាប់នុយក្លេអ៊ែរ របស់អាមេរិក ដើម្បីវិស័យការពារជាតិ

រូបភាពពី៖​ KYODO

បរទេស៖ មេបញ្ជាការកំពូលរបស់ជប៉ុនមួយរូបកាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថា ប្រទេសជប៉ុន ត្រូវតែចាំបាច់អភិវឌ្ឍវិស័យផលិតអាវុធ នៅក្នុងស្រុករបស់ខ្លួនឯងប្រសិនបើខ្លួនទទួលបានសិទ្ធ ក្នុងការផ្គង់ផ្គង់ដើម្បីធានានូវសន្តិសុខជាតិ។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មន្ត្រីយោធាជាន់ខ្ពស់រូបនេះក៏បានលើកឡើង នូវហេតុផលដែរថារដ្ឋាភិបាលទីក្រុងតូក្យូ បច្ចុប្បន្នកំពុងពឹងផ្អែកខ្លាំងទៅលើអាវុធនុយក្លេអ៊ែររបស់អាមេរិក ប៉ុណ្ណោះដើម្បីការការពារជាតិពីសត្រូវដែលស្ថិតនៅក្នុងតំបន់។

លោកមេបញ្ជាការ Yoshihide Yoshida បានថ្លែងថាវិស័យការពារជាតិជប៉ុន ពេលនេះចាំបាច់ត្រូវការខែលពីអាមេរិក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងមហាអំណាចនេះ។

លោកពន្យល់ទៀតថា៖ យើងមិនអាចរក្សាសន្តិសុខរបស់ប្រទេសជប៉ុន ជាមួយនឹងសមត្ថភាពបច្ចុប្បន្នរបស់យើងបានទេ។
ទីមួយ យើងត្រូវពង្រឹងសមត្ថភាពការពាររបស់យើងជាមូលដ្ឋាន ដើម្បីកុំឱ្យសត្រូវមើលស្រាលហើយទីពីរ យើងត្រូវធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីរក្សាការទប់ស្កាត់បន្ថែមរួមទាំងតាមរយៈយុទ្ធសាស្រ្តពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top