រដ្ឋផ្លរីដា ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១ ខែកញ្ញា កាលវិភាគនៃការចាកចេញរបស់អវកាសយានិក ៦ នាក់ពីស្ថានីយ៍ អវកាសអន្តរជាតិ នៅថ្ងៃសៅរ៍ត្រូវ បានពន្យារពេល ដោយសារតែអាកាសធាតុ ប្រែងប្រួលយ៉ាងខ្លាំង នៅឆ្នេរសមុទ្រ នៃរដ្ឋផ្លរីដា លើសពីការរំពឹងទុក ។
ណាសា “NASA”បាន និយាយថា យានអវកាស Crew Dragon ដែលមានឈ្មោះថា Endeavour ស្ថិតក្នុងស្ថានភាពល្អ ហើយនៅតែចត នៅស្ថានីយអវកាសដដែល ។ ជាមួយនឹងការធ្លាក់ត្រង់ឆ្នេរ សមុទ្រនៃរដ្ឋផ្លរីដា Endeavor នឹងនាំយកក្រុម Crew 6 ពហុជាតិមកផែនដីវិញ រួមមានអវកាសយានិកអាមេរិក Woody Hoburg និង Stephen Bowen អាកាសយានិក អារ៉ាប់រួម Sultan Alneyadi និងអវកាសយានិករុស្ស៊ី Andrey Fedyaev ។
Bowen, Hoburg, Alneyadi និង Fedyaev បានចូលរួមក្នុងការដើរលំហអាកាសដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានីយ៍នេះ ខណៈបេសកកម្ម Crew 6 ដែលត្រូវបានបាញ់បង្ហោះនៅថ្ងៃទី ២ ខែមីនា និងចូលចតជាមួយ ISS នៅថ្ងៃទី ៣ ខែមីនា។
កាលពីខែមិថុនា លោក Bowen បានបញ្ចប់ការដើរលំហអវកាស ទីដប់របស់លោកដែលភ្ជាប់កំណត់ត្រា របស់អវកាសយានិក NASA Peggy Whitson, Chris Cassidy, Michael Lopez-Alegria និង Bob Behnken ដែលម្នាក់ៗ បានអនុវត្តការដើរ លំហអាកាសចំនួន ១០ ។
មន្ត្រីអង្គការណាសា បាននិយាយថា ពួកគេកំពុងជួបប្រជុំគ្នា នៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីលទ្ធភាព នៃបង្អួចបញ្ចូលឡើងវិញជំនួស។ កាលពីថ្ងៃសុក្រ អ្នកព្យាករណ៍អាកាសធាតុ កំពុងតាមដានយ៉ាងហោច ណាស់ប្រព័ន្ធអាកាសធាតុត្រូពិចចំនួន ៥ នៅអាត្លង់ទិក ៕