គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ុយក្រែន បានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនដោយបានបង្ហាញអំពីភាពខ្វះចន្លោះ នៃការរីកចម្រើនលើការបង្កើតសាលាក្តីអន្តរជាតិមួយដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ី និងលើការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ ។
លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស បានថ្លែងដោយសំដៅដល់សាលាក្តីមួយថា “ជាអកុសល យើងស្ថិតនៅក្នុងប្រភេទនៃភាពជាប់គាំងលើទាំង២ ដោយសារយើងមានការបែងចែកលើបញ្ហាទី១ ហើយច្បាស់ណាស់ថា មានការខ្វះខាតឆន្ទៈលើបញ្ហាទី២” ។
នៅក្នុងសុន្ទរកថារួមគ្នារបស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ជាច្រើនរូបបានគូររូបភាពនៃប្រទេសមួយនៅក្នុងសង្រ្គាមដែលដណ្តើមបានមកវិញដោយសម្ព័ន្ធមិត្ត ដែលមិនបានយល់ពីទំហំ និងភាពបន្ទាន់នៃវិបត្តិមួយនេះ ។
លោក Kuleba បានថ្លែងថា ក្រុម G7 បានអនុគ្រោះដល់សាលាក្តីកូនកាត់ដោយផ្អែកលើច្បាប់របស់អ៊ុយក្រែន ។
ប៉ុន្តែលោកបានថ្លែងថា នេះនឹងមិនអនុញ្ញាតឱ្យមានអភ័យឯកសិទ្ធិរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រី Mikhail Mishustin ឬរដ្ឋមន្ត្រីការបរទេស Sergei Lavrov ត្រូវបានដកហូតទេ ដែលជាជម្រើសដែលមិនអាចទទួលយកបានសម្រាប់ក្រុង គៀវ ។
ជុំវិញបញ្ហានេះដែរ ក្រុមមន្ត្រីអ៊ុយក្រែន កំពុងជជែកដេញដោលចំពោះតុលាការអន្តរជាតិ ដែលមានលក្ខណៈស្រដៀងនឹងតុលាការសម្ព័ន្ធ Nuremberg ក្រោយសង្គ្រាមលោកលើកទី២ដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា