បរទេស៖ ទូរស័ព្ទម៉ាក iPhone 15 Pro Max ដែលជាទូរស័ព្ទទំនើបចុងក្រោយបង្អស់របស់ Apple បានមកដល់ប្រទេស វៀតណាមកាលពីថ្ងៃសុក្រ ហើយត្រូវបានលក់ដោយហាងមួយក្នុងទីក្រុង ហូជីមិញ ក្នុងតម្លៃ ៧០ លានដុង គឺប្រហែល ២.៩៦៦ ដុល្លារអាមេរិក ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកគ្រប់គ្រងហាងបាននិយាយថា “iPhone 15 Pro Max ដំបូងរបស់យើងត្រូវបានលក់ទៅឱ្យបុរសម្នាក់ ដែលបានទិញវាជាកាដូសម្រាប់ប្រពន្ធរបស់គាត់” ។ «គាត់មិនខ្វល់ពីតម្លៃទេ គ្រាន់តែចង់ក្លាយជាអ្នកទិញដំបូងគេ នៅវៀតណាម»។
លោកបាននិយាយថា តម្លៃគឺខ្ពស់ជាងតម្លៃលក់រាយសម្រាប់ទូរស័ព្ទ ដែលបានចេញលក់ជាផ្លូវការក្នុងប្រទេស វៀតណាមកាលពីយប់ថ្ងៃសុក្រ។
លោកបានបន្តថា បានទិញមុនពីប្រទេសសិង្ហបុរីសម្រាប់លក់នៅប្រទេសវៀតណាម iPhone 15 Pro Max មានពណ៌ទីតានីនៀមធម្មជាតិ ដែលលក់ដាច់បំផុតនៅឆ្នាំនេះ។
លោក Le Hieu អ្នកគ្រប់គ្រងហាងលក់ទូរស័ព្ទមួយនៅផ្លូវ Huynh Thuc Khang ក្រុងហាណូយ បាននិយាយកាលពីរសៀលថ្ងៃសុក្រថា តម្លៃទូរស័ព្ទនឹងប្រែប្រួលខ្លាំង មុនពេលការលក់ជាផ្លូវការ ចាប់ផ្តើមនៅថ្ងៃសៅរ៍។
titanium Pro Max មានតម្លៃចន្លោះពី ៤៨ ទៅ៥០លានដុងសម្រាប់ 256 GB និង ៥៣ ទៅ ៥៥ លានដុងសម្រាប់ 512 GB ។ ពណ៌ផ្សេងទៀតមានតម្លៃថោក ជាងនេះ ១ ទៅ ៣ លានដុង។
នៅក្នុងប្រទេសសិង្ហបុរី ទូស័ព្ទនេះមានតម្លៃចាប់ផ្តើម ១.៩៩៩ ដុល្លារសិង្ហបុរី ប្រហែល ១.៤៦៣ ដុល្លារអាមេរិក ប៉ុន្តែទាំង Apple Stores និងអ្នកចែកចាយ ដែលមានការអនុញ្ញាត បានអស់ពីស្តុកនៃកំណែទីតានីនៀមភ្លាមៗ បន្ទាប់ពីការដាក់លក់។
ហាងនានាក្នុងប្រទេសវៀតណាមបាននិយាយថា តម្រូវការមុនការចេញផ្សាយគឺដូចគ្នានឹងឆ្នាំមុនៗដែរ ភាគច្រើនទិញសម្រាប់ជាអំណោយ៕
ប្រែសម្រួលៈ ណៃ តុលា