ព័ត៌មានអន្តរជាតិ

យោធាក្រុងគៀវ បាត់បង់ជីវិត ដល់ទៅ១៧០០០នាក់ត្រឹមខែកញ្ញា

ប្រភព ៖ AFP

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបង្ហាញរបាយការណ៍ នៅក្នុងកិច្ចប្រជុំមន្ត្រីក្រសួង កាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែន បន្តទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ជិត៤ខែក្នុងប្រតិបត្តិការវាយបកដ៏ខ្លាំងក្លារបស់ខ្លួន ។

យោងតាមការការដកស្រង់ សេចក្តីថ្លែងការណ៍ របស់លោកនៅក្នុងកិច្ចប្រជុំនេះ ដោយកាសែត RT លោក​រដ្ឋមន្ត្រីបាន​អះអាង​ថា កងកម្លាំងយោធារបស់រដ្ឋាភិបាលទីក្រុង​កៀវ​ បាន​បាត់បង់​ទាហាន​ដល់ទៅជាង ១៧ ០០០ នាក់គិតនៅត្រឹមខែកញ្ញាប៉ុណ្ណោះ។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ប្រទេសអ៊ុយក្រែន ក៏បានរកការខូតខាតសម្ភារៈយោធា ជាង២៧០០ផងដែរក្នុងរយៈពេលដូចគ្នានេះ។

ក្នុងនោះបញ្ជីនៃផ្នែករឹង ដែលត្រូវបានបំផ្លាញ ដោយកងកម្លាំងរុស្ស៊ីរួមមាន រថក្រោះប្រយុទ្ធថ្មើរជើង Bradley ផលិតដោយសហរដ្ឋអាមេរិកចំនួន៧គ្រឿង រថក្រោះ Leopard ផលិតដោយប្រទេសអាឡឺម៉ង់ ចំនួន២គ្រឿងនិងរថក្រោះ Challenger ផលិតដោយអង់គ្លេសមួយគ្រឿង ក៏ដូចជាបំណែកកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិកចំនួន៧៧គ្រឿង និងកាំភ្លើងបាញ់ដោយស្វ័យប្រវត្តិ ចំនួន៥១គ្រឿងពីប្រទេសអាល្លឺម៉ង់ផងដែរ។

ទោះបីជាយ៉ាងណាក្តី ទីក្រុងគៀវ មិនបង្ហាញស្ថិតិ អំពីការខាត បង់ផ្នែកយោធា របស់ខ្លួនទេ ប៉ុន្តែមន្ត្រីអ៊ុយក្រែន បានទទួលស្គាល់ថា ការវាយលុកនេះ បានទទួលជោគជ័យ តិចជាងការរំពឹងទុក ហើយកំពុងត្រូវបានចំណាយយ៉ាងធ្ងន់ធ្ងរ ដល់កងទ័ពខណៈដែលអ្នក​គាំទ្រ​លោកខាងលិច​របស់​អ៊ុយក្រែន​ក៏​មាន​ការ​សង្ស័យ ​កាន់តែខ្លាំង​ឡើង​ អំពី​ការរំពឹងទុក​សម្រាប់​ប្រតិបត្តិការ​នេះ ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top