ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង​ ៖ រថក្រោះថ្មី ដែលអ៊ុយក្រែន បានទទួលពីអាមេរិក នឹងត្រូវបានកំទេចចោល

ប្រភព ៖ AFP

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា រថក្រោះ M1 Abrams របស់អាមេរិក ដែលទើបនឹងបញ្ជូន ទៅកាន់ទីក្រុងគៀវ នឹងមិនអាចកែប្រែស្ថានភាពនិងលទ្ធផល នៃសមរភូមិជួរមុខបានឡើយ។

យោងតាមការចេញផ្សាយ របស់ RT លោកអ្នកនាំពាក្យរូបនេះបានបន្ថែមថា រថពាសដែក ដែលទើបនឹងមកដល់ថ្មីនេះ នឹងគ្រាន់តែទទួលរងនូវ ជោគវាសនាដូចគ្នា ទៅនឹងគ្រឿងបរិក្ខារផ្សេងទៀត ដែលលោកខាងលិច ត្រូវបានបញ្ជូនទៅអ៊ុយក្រែនដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកដែរថា អំពីការបញ្ជូនរថក្រោះ Abrams ជាលើកដំបូង ដោយលើកឡើង ពីក្រសួងការពារជាតិ របស់ប្រទេសនេះដោយក្នុងនោះរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន បានសន្យាកាលពីក្នុងខែមករាថា នឹងប្រគល់រថក្រោះសរុបចំនួន៣១គ្រឿង ដល់កងកម្លាំងក្រុងគៀវ។

រំលឹកឡើងវិញកាលពីក្នុងខែកក្កដា ប្រហែលមួយខែបន្ទាប់ពីការចាប់ផ្តើម នៃការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល របស់ទីក្រុងគៀវ លោក Putin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា រថក្រោះរបស់លោកខាងលិច កំពុងរងការបំផ្លិចបំផ្លាញជាងរថក្រោះ ដែលផលិតដោយសូវៀត ដែលវាបានធ្វើឱ្យយោថាអ៊ុយក្រែន ស្ទាក់ស្ទើរក្នុងការប្រើប្រាស់វាបន្តទៀតផងដែរ នាពេលក្រោយមក៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top