បរទេស៖ លោកខាងលិចកំពុងជំរុញពិភពលោកឱ្យខិតទៅជិតជម្លោះសកល ដែលមើលមិនឃើញចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយការផ្គត់ផ្គង់អាវុធធុនធ្ងន់ដែលមិនធ្លាប់មានដល់អ៊ុយក្រែន និងការប្រារព្ធពិធី Nazism , នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមាននៅក្នុងសារ Telegram កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានប្រតិកម្មចំពោះការមកដល់ នៃរថក្រោះប្រយុទ្ធ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន និងរឿងអាស្រូវដែលបានឃើញសភាកាណាដា រួមជាមួយនាយករដ្ឋមន្ត្រី Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានសាទរការអធិប្បាយដល់អតីតសមាជិកនៃ Waffen SS ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បានរិះគន់រឿងអាស្រូវនេះ ដែលបានបង្កឱ្យមានការខឹងសម្បាររួចទៅហើយនៅក្នុងប្រទេសប៉ូឡូញ ប្រទេសរុស្ស៊ី និងនៅក្នុងសហគមន៍ជ្វីហ្វ ដោយហៅវាថា “ភាតរភាព … ជាមួយពួកណាស៊ី” ។
លោក Medvedev បានអះអាងថា អង្គការណាតូបាន “ប្រែទៅជាប្លុកហ្វាស៊ីសដោយបើកចំហស្រដៀងទៅនឹងអ័ក្សរបស់ហ៊ីត្លែរ ដែលមានទំហំធំជាង” ដោយបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីប្រឈមមុខនឹងវាប្រសិនបើចាំបាច់៕ ប្រែសម្រួលៈ ណៃ តុលា