ព័ត៌មានអន្តរជាតិ

Update៖ កងទ័ពអាកាសរុស្ស៊ី ទទួលបានកញ្ចប់ថ្មី នូវយន្តហោះប្រតិកម្ម Su-57ជំនាន់ទី៥

រូបភាពពី៖​ XINHUA

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Denis Manturov ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងថា កញ្ចប់ថ្មីនៃយន្តហោះប្រតិកម្ម Su-57 ជំនាន់ទី៥ បានដឹកនាំទៅកាន់ក្រសួង ការពារជាតិរុស្ស៊ី ដោយឧស្សាហកម្មផលិតយន្តហោះរុស្ស៊ី ។

លោក Manturov បានថ្លែងថា យន្តហោះប្រតិកម្មទាំងនេះបានធ្វើតេស្ត ហើយប្រតិបត្តិការតេស្តមានលក្ខណៈខុសៗគ្នា ដោយក្រុមពីឡុតយោធា ។

លោក Yuri Slyusar អគ្គនាយកនៃអង្គភាពសាជីវកម្មយន្តហោះ បានលើកឡើងថា យន្តហោះចម្បាំងជំនាន់ទី៥ ត្រូវបាន រៀបផែនការដឹកជញ្ជូននៅក្នុងឆ្នាំនេះ ទាំងការធ្វើតេស្តប្រយុទ្ធនៅស្ថានីយ រឺការវាយតម្លៃចុងក្រោយ ។

គាត់បានលើកឡើងទៀតថា យន្តហោះទាំងនោះនឹងនាំយកសម្រាប់កម្ចប់ទី៣ប្រភេទ Su-35S នៅក្នុងឆ្នាំនេះ និងកញ្ចប់បន្ទាប់ទៀតត្រូវបានផលិតរួចរាល់ហើយ ។

យន្តហោះ Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានមុខងារច្រើនមុខរបស់រុស្ស៊ី ។ វាមានលក្ខណៈពិសេសល្បឿនលឿនជាងសំឡេង មានអាវុធនៅខាងក្នុង មានឧបករណ៍ចាប់រលកវិទ្យុ និងបំពាក់ឧបករណ៍ដ៏ស្មុគស្មាញចុងក្រោយបំផុតនៅលើយន្តហោះនេះ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top