ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅអាហ្វហ្គានីស្ថាន កើនឡើងដល់ ២,៤៤៥នាក់

ប្រភព ៖ Xinhua

កាប៊ុល៖ អាជ្ញាធរ Herat បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅភាគខាងលិចទីក្រុង Herat របស់ប្រទេសអាហ្វហ្គានីស្ថាន និងខេត្តជិតខាងបានកើនឡើងដល់ ២,៤៤៥ នាក់ហើយ។

លោក Mawlawi Musa Ashari ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ខេត្ត Herat បានឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុក Zanda Jan ក្នុងទីក្រុង Herat ដែលភូមិចំនួន ១៣ ត្រូវបាន “បំផ្លាញទាំងស្រុង” ។

នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Mullah Janan Shaeq បានឲ្យដឹងថា មនុស្សជាង ៩,២០០នាក់ បានរងរបួសក្នុងអំឡុងពេលរញ្ជួយដីនេះ។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន ការរញ្ជួយដីចំនួនពីរដែលមានកម្រិត ៦,២ រិចទ័របានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍។ ការរញ្ជួយលើកដំបូងបានកើតឡើងនៅម៉ោងប្រហែល ១១ព្រឹក៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top