យោងតាមការចេញផ្សាយរបស់ The Goal កីឡាករអាល្លឺម៉ង់ Kai Havertz ទោះបីជាមិនបានរីករាយនឹងទំរង់លេងជាមួយនឹងក្លឹបថ្មី Arsenal កាលពីដើមរដូវកាលមក្តីប៉ុន្តែគាត់នៅតែអាចទទួលបានកុងត្រាថ្មីជាមួយនឹងក្រុមហ៊ុនសំភារៈកីឡាដ៏ល្បី Puma ដដែល។
ប្រភពដដែលបានឲ្យដឹងថា Havertz បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹង Puma ក្នុងរយៈពេលវែងដល់ទៅ៣ឆ្នាំបន្ថែមទៀតហើយកីឡាកររូបនេះបានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលមួយនេះ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹង Arsenal កាលពីប៉ុន្មានខែមកនេះកីឡាករខ្សែប្រយុទ្ធកំពស់ខ្ពស់នេះរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង១២លើក៕
ប្រែសម្រួល៖ស៊ុនលី