កីឡា

Pumas ផ្តាច់កុងត្រារបស់Dani Alves ក្រោយព័ត៌មានចាប់ឃាត់ខ្លួន ដោយប៉ូលីស

កីឡាករ Dani Alves ត្រូវបាន The Goal ចេញផ្សាយថាក្លឹប Pumas បានសម្រេចចិត្តផ្តាច់កុងត្រារបស់គាត់ហើយ ក្រោយមានហេតុការណ៍ចាប់ឃាត់ខ្លួន ពីសំណាក់ក្រុមប៉ូលីស ក្នុងបទចោទប្រកាន់បំពានផ្លូវភេទ កាលពីថ្ងៃសុក្រកន្លងមកនេះ។

កីឡាករខ្សែការពារកណ្តាល វ័យ៣៩ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ត្រីមា្នក់ បានធ្វើការប្តឹងប៉ូលីសថា គាត់បានប្រើប្រាស់សកម្មភាពបំពានផ្លូវភេទ ទៅលើរូបនាងកាលពីយប់ថ្ងៃទី៣០ ខែធ្នូកន្លងមក នៅក្នុងទីក្រុងបាសេឡូណា។

ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះ បានបដិសេធការចោទប្រកាន់ទាំងដែលគាត់ នៅតែត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំង ហើយក៏បានឡើងសវនាការ នៅក្នុងថ្ងៃនោះភ្លាមផងដែរ ប៉ុន្តែត្រូវបានដាក់ឲ្យនៅក្រៅឃុំរងចាំ ការកាត់សេចក្តីជាមុន។

នៅយប់ថ្ងៃសុក្រដដែល ប្រធានក្លឹបលោក Leopoldo Silva បានប្រកាសភ្លាមផ្តាច់កុងត្រាកីឡាកររូពនេះ ទោះបីជាកុងត្រានៅសល់រយៈពេលវែងទៀត ហើយទើបតែបានបង្ហាញខ្លួន ឲ្យក្លឹបមិកស៊ីកូនេះ ត្រឹមតែ១៣ដង
គិតចាប់តាំងតែពីខែកក្កដាកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top