ព័ត៌មានអន្តរជាតិ

ការផ្គត់ផ្គង់មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ របស់អាមេរិកដល់អ៊ុយក្រែន បង្ហាញពីគោលបំណង បង្កើនភាពតានតឹងលើជម្លោះ

U.S.Army

ម៉ូស្គូ៖ លោក Alexei Zaitsev អនុប្រធាននាយកដ្ឋានព័ត៌មាន និងសារព័ត៌មាននៃក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ការផ្គត់ផ្គង់មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ របស់ទីក្រុងវ៉ាស៊ីនតោន ដល់អ៊ុយក្រែន បង្ហាញពីបំណងប្រាថ្នា របស់ខ្លួនក្នុងការបង្កឱ្យមាន ការរីករាលដាលបន្ថែមទៀត នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

លោកបានឲ្យដឹងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា “កាលពីថ្ងៃទី១៧ ខែតុលា វាត្រូវបានគេដឹងថា សហរដ្ឋអាមេរិកថ្មីៗនេះបានផ្គត់ផ្គង់អ៊ុយក្រែន ដោយសម្ងាត់នូវមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ” ។

លោក Zaitsev បានលើកឡើងថា សហរដ្ឋអាមេរិក មិនគិតពី “ផលវិបាកដ៏អាក្រក់” នៃសកម្មភាពរបស់ខ្លួននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា សកម្មភាព បែបនេះបញ្ជាក់បន្ថែមថា រដ្ឋបាលអាមេរិកបច្ចុប្បន្នមិនមាន បំណងចង់ស្វែងរក ដំណោះស្រាយការ ទូតចំពោះវិបត្តិនោះទេ ប៉ុន្តែកំពុងប្រើគ្រប់មធ្យោបាយ ដើម្បីការពារការបរាជ័យ ផ្នែកយោធារបស់ទីក្រុងគៀវ។

ប្រព័ន្ធមីស៊ីល ATACMS ឬប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព គឺជាមីស៊ីលផ្លោងយុទ្ធសាស្ត្រ ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ។  វាមានចម្ងាយរហូតដល់១៩០ម៉ាយ (ប្រហែល ៣០០គីឡូម៉ែត្រ) ដែលមានន័យថា វាអាចវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។

អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិសេតវិមាន លោក Adrienne Watson បានបញ្ជាក់កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានផ្ទេរប្រព័ន្ធមីស៊ីលទៅឱ្យអ៊ុយក្រែន ដែលជា ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top