អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយពេលដែលសង្គ្រាមលោកលើកទី ២ បញ្ចប់ទៅថ្មីៗ។ នាគ្រាដំបូងមានសមាជិកចំនួន ៥១ប្រទេសចូលរួមក្នុងអង្គការនេះ ដោយបានចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមបង្កើតអង្គការនេះ ។
សមាជិកទាំង ៥១មានដូចជា៖
ទ្វីបអឺរ៉ុប៖ បែលហ្សិក សហភាពសូវៀត ឆេកូស្លូវ៉ាគី ដាណឺម៉ាក បារាំង ក្រិក លុចហ្សំបួរ ហុល្លង់ ន័រវែស ប៉ូឡូញ ទួរគី អ៊ុយក្រែន-សូវៀត រុស្ស៊ី-សូវៀត ចក្រភពអង់គ្លេស និងយូហ្គោស្លាវី។
ទ្វីបអាស៊ី៖ ចិន ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ លីបង់ អារ៉ាប៊ីសាអ៊ូឌីត ស៊ីរី និងហ្វីលីពីន។
ទ្វីបអាមេរិកខាងជើង៖ សហរដ្ឋអាមេរិក គុយបា កាណាដា កូស្តារីកា ដូមីនីកា អែលសាល់វាឌ័រ ហ្គាតេម៉ាឡា ហៃទី ហុងឌុយរ៉ាស់ នីការ៉ាហ្គា ប៉ាណាម៉ា និងម៉ិកស៊ីកូ ។
ទ្វីបអាមេរិកខាងត្បូង៖ កូឡុំប៊ី ឈីលី អាហ្សង់ទីន បូលីវី ប្រេស៊ីល អេក្វាឌ័រ ប៉េរូ ប៉ារ៉ាហ្គាយ អ៊ុយរុយហ្គាយ និងវេណេហ្ស៊ុយអេឡា។
ទ្វីបអាហ្វ្រិក៖ អាហ្វ្រិកខាងត្បូង លីបេរីយ៉ា អេត្យូពី និងអេហ្ស៊ីប៕