ព័ត៌មានអន្តរជាតិ

តៃវ៉ាន់សម្តែងការគាំទ្រ និងការពារក្រុមហ៊ុន Foxconn ជុំវិញការស៊ើបអង្កេតពន្ធរបស់ចិន

AFP

តៃប៉ិ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តៃវ៉ាន់បានការពារក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសចិន បានបើកការស៊ើបអង្កេត លើគេហទំព័រជាច្រើន របស់ក្រុមហ៊ុន ដោយនិយាយថា អាជីវកម្មតៃវ៉ាន់ មិនគួរត្រូវបានទទួលរងនូវការ ជ្រៀតជ្រែកផ្នែក នយោបាយនោះទេ ។

នេះបើតាមសារព័ត៌មានរដ្ឋ របស់ប្រទេសចិន Global Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា អាជ្ញាធរចិនកំពុង ត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុន Foxconn នៅភាគខាងត្បូង ខេត្ត Guangdong និងខេត្ត Jiangsu នៅភាគខាងកើត ក៏ដូចជាការស៊ើបអង្កេត នៅកន្លែងប្រើប្រាស់ដីរ បស់ក្រុមហ៊ុននៅខេត្ត Hunan និង Hubei ភាគកណ្តាល ។
វាមិនបានបញ្ជាក់ពីអ្វី ដែលអាជ្ញាធរកំពុងពិនិត្យមើល ឬបទល្មើសដែល Foxconn អាចនឹងប្រព្រឹត្តនោះទេ ។ Foxconn មានមូលដ្ឋាននៅតៃវ៉ាន់ គឺជាក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិច ដ៏ធំបំផុតមួយ របស់ពិភពលោក ហើយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់ iPhone របស់ Apple ។
ការស៊ើបអង្កេតកើតឡើង នៅពេលតៃវ៉ាន់គ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងដណ្តើមយកមួយថ្ងៃ រៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងខែមករា។ ឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cheng Wen-tsan បាននិយាយកាលពីថ្ងៃចន្ទថា គោលបំណងរបស់ទីក្រុងប៉េកាំងដើម្បីបំភ្លៃលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។

លោកបានបន្តថា ប្រទេសប្រជាធិបតេយ្យ ការជ្រើសរើសមេដឹកនាំ និងប្រធានាធិបតីគួរតែធ្វើឡើង ក្នុងបរិយាកាសដែល គ្មានការគំរាមកំហែង ការលើកទឹកចិត្ត ការជ្រៀតជ្រែក និងការបំភ្លៃ ដើម្បីបញ្ចេញឆន្ទៈដោយសេរី ។ យើងមិនចង់ឲ្យកត្តាចិន មានឥទ្ធិពល លើការបោះឆ្នោតនោះទេ ។

លោកក៏បានសម្តែង ការគាំទ្រដល់ Foxconn ដោយប្រាប់ អ្នកសារព័ត៌មានថា យើងជឿថា រាល់ការវិនិយោគ របស់ធុរកិច្ចតៃវ៉ាន់ នៅក្នុងប្រទេសចិន គឺអនុលោមតាមច្បាប់។ ពួកគេមិនគួរស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកនយោបាយ ឬការជ្រៀតជ្រែកផ្នែកនយោបាយឡើយ ។

នាយករដ្ឋមន្ត្រី Chen Chien-jen បន្ថែមថា ការបោះឆ្នោត នាពេលខាងមុខរបស់តៃវ៉ាន់ រដ្ឋាភិបាលនឹងបន្តយកចិត្តទុក ដាក់ចំពោះតម្រូវការរបស់អ្នកជំនួញតៃវ៉ាន់ និងបន្តគាំទ្រពួកគេ។ Foxconn ត្រូវបានគេស្គាល់ដោយឈ្មោះផ្លូវការរបស់ខ្លួនថា Hon Hai Precision Industry គឺជានិយោជកផ្នែកឯកជន ដ៏ធំបំផុតរបស់ប្រទេសចិន ដែលមានកម្មករជាង មួយលាននាក់ នៅទូទាំងប្រទេស ។

ក្រុមហ៊ុនបាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួននឹងសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធសម្រាប់ប្រតិបត្តិការ ដែលពាក់ព័ន្ធដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ស្ថាបនិកមហាសេដ្ឋីរបស់ខ្លួន Terry Gou ធ្លាប់បានប្រគល់អំណាចគ្រប់ គ្រងកាលពី ៤ ឆ្នាំមុន បច្ចុប្បន្នកំពុងឈរឈ្មោះ ជាបេក្ខជនឯករាជ្យ ក្នុងការបោះឆ្នោតកាលពីខែមករា ។

អ្នករិះគន់បានចោទប្រកាន់ទំនាក់ទំនង ដ៏កក់ក្ដៅរបស់បុរសអាយុ ៧៣ ឆ្នាំ ជាមួយថ្នាក់ដឹកនាំចិន ដោយសារតែទំនាក់ទំនង អាជីវកម្ម Foxconn របស់គាត់ ប៉ុន្តែលោក Gou បានទទូចថា លោកមិន ដែលស្ថិត នៅក្រោមការគ្រប់គ្រង របស់ទីក្រុងប៉េកាំង នោះទេ ។ អនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បច្ចុប្បន្នគឺជាអ្នកនាំមុខគេ នៃការបោះឆ្នោត ៕ ដោយ៖លី ភីលីព

Most Popular

To Top