ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ីស្រាអែល កំពូល៖ ដុតកំទេចហ្គាហ្សា ចោលទៅ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាជាន់ខ្ពស់ក្នុងប្រទេសអ៊ីស្រាអែលម្នាក់បានជំរុញឱ្យយោធាអ៊ុស្រាអែលបែបនេះថា៖ដុតកំទេចបំផ្លាញតំបន់ហ្គាហ្សាចោលទៅនិងមិនអនុញ្ញាតឱ្យមានឥន្ធនៈដឹកជញ្ជូនចូលទៅក្នុងតំបន់ដែលឡោមព័ទ្ធជនប៉ាឡេស្ទីនលុះត្រាតែចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាសត្រូវបានដោះលែង។

ការអត្ថាធិប្បាយដែលបានធ្វើឡើងកាលពីថ្ងៃសុក្រដោយលោក Nissim Vaturi អនុប្រធាននៃ Knesset គឺជាសុន្ទរកថាចុងក្រោយបង្អស់របស់អ្នកនយោបាយអ៊ីស្រាអែលអំពីការប្រយុទ្ធដ៏ខ្លាំងក្លាជាមួយក្រុមហាម៉ាស។

លោក Vaturi សមាជិកនៃគណបក្ស Likud របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានសរសេរនៅលើ X បានថ្លែងថា៖ការ​ខ្វល់ខ្វាយ​ទាំង​អស់​នេះ​ថា​តើ​មាន​អ៊ីនធឺណិត​ឬ​អត់​នៅ​ហ្គាហ្សា​បង្ហាញ​ថា​យើង​មិន​បាន​រៀន​អ្វី​សោះហើយពួកយើងមានមនុស្សធម៌ពេកហើយ។

លោកសមាជិកសភាបានថ្លែងបែបនេះថា៖ ដុតកំទេច​ហ្កាហ្សា​ឥឡូវទៅពីព្រោះថា មិនមានអ្វីគួរឲ្យស្តាយទៀតទេសំខាន់ កុំ​ឲ្យ​សាំងហូរ​ចូល កុំ​ឲ្យ​ទឹក​ចូល​រហូត​ទាល់​តែ​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top