បច្ចេកវិទ្យា

មហាសេដ្ឋី បច្ចេកវិទ្យាលោក Elon Musk ៖ ការសម្លាប់កុមារ នៅហ្គាហ្សា ជាផែនការធំបំផុត របស់ក្រុមភេរវករ

ប្រភព ៖ AFP

ហ្គាហ្សា ៖ នេះបើយោងតាមនាយកប្រតិបត្តិ X លោក Elon Musk បាននិយាយថា ប្រតិកម្មរបស់ប្រទេអ៊ីស្រាអែល ចំពោះការវាយប្រហារថ្ងៃទី ៧ ខែតុលាដោយក្រុម ហាម៉ាស់ គឺជាផែនការធំបំផុត របស់ក្រុមភេរវករ ដោយបានជំរុញ ឲ្យក្រុងយេរូសាឡឹមខាងលិច ទទួលយកយុទ្ធសាស្រ្តប្រឆាំង ដែលនឹងមានប្រយោជន៍ ជាងក្នុងរយៈពេលយូរ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

លោក Musk បាននិយាយ នៅលើផតឃែស្ថ Lex Fridman កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើអ្នកសម្លាប់កូនរបស់នរណាម្នាក់នៅហ្គាហ្សា អ្នកបានបង្កើតយ៉ាងហោចណាស់ សមាជិកក្រុមហាម៉ាស២ ឬ៣នាក់នឹងធ្វើការសងសឹកមកល់ជន ជាតិអ៊ីស្រាអែលវិញ ។

ប្រធានក្រុមហ៊ុន Tesla, SpaceX និង X (អតីត Twitter) បានអះអាងថា គោលដៅរបស់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីន គឺដើម្បីបង្កប្រតិកម្ម ហួសហេតុដោយអ៊ីស្រាអែល និងប្រព្រឹត្តអំពើឃោរឃៅ ហើយបន្ទាប់មក ប្រើការឆ្លើយតបដ៏ខ្លាំងក្លានោះ ដល់ការប្រមូលផ្តុំមូស្លីមនៅទូទាំងពិភពលោក ដើម្បីបុព្វហេតុហ្គាហ្សា និងប៉ាឡេស្ទីន ដែលពួកគេបានទទួលជោគជ័យក្នុងការធ្វើ ។

លោក Musk បាននិយាយថា នេះគឺជាប្រធានបទដ៏ចម្រូងចម្រាសបំផុតមួយ ដែលគេអាចពិភាក្សាបាន ប៉ុន្តែខ្ញុំគិតថា ប្រសិនបើគោលដៅចុងក្រោយ គឺជាប្រភេទនៃសន្តិភាពរយៈពេលវែង នោះគេត្រូវតែមើលរឿងនេះតាមទស្សនៈ យូរ ៗ ទៅតើមានភេរវករច្រើនឬតិច កំពុងត្រូវបានបង្កើត? ។
ការលុកលុយកាលពីថ្ងៃទី ៧ ខែតុលាបានបណ្តាលឲ្យមានការស្លាប់របស់ជនជាតិអ៊ីស្រាអែលប្រមាណ ១៤០០ នាក់ ដោយមានមនុស្ស ២០០ នាក់ទៀតត្រូវបានចាប់ខ្លួន ទៅកាន់ហ្គាហ្សាធ្វើជាចំណាប់ខ្មាំង ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឆ្លើយតបដោយការ ប្រកាសសង្រ្គាមលើតំបន់ប៉ាឡេស្ទីន ដោយបើកការវាយប្រហារតាមអាកាស និងកាំភ្លើងធំជាច្រើនសប្តាហ៍ និងបន្តការវាយលុកដីនៅដើមខែវិច្ឆិកា៕
ដោយ៖លី ភីលីព

Most Popular

To Top