សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃពុធបានសម្រេច ចិត្តផ្អាកមួយ ផ្នែកនៃកិច្ចព្រមព្រៀង យោធាជាមួយកូរ៉េខាងជើង ដែលបានឈានដល់ក្នុងឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅទីក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ការសម្រេចចិត្ដចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានអះអាងថា ខ្លួនបាន “បាញ់បង្ហោះដោយជោគជ័យ” នូវគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម ហើយវាបានចូល “យ៉ាងត្រឹមត្រូវ” ចូលទៅក្នុងគន្លងតារាវិថី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។
ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ពីការ បាញ់បង្ហោះនេះថាជា “សិទ្ធិស្របច្បាប់” របស់ខ្លួន សម្រាប់ការពង្រឹងសមត្ថភាព ការពារស្វ័យការពាររបស់ខ្លួន ហើយបានបញ្ជាក់ថា វានឹងធ្វើឱ្យ “ការរួមចំណែកដ៏ធំធេង” ក្នុងការពង្រឹងការត្រៀមខ្លួន ធ្វើសង្គ្រាមរបស់ប្រទេសចំពេល “ចលនាយោធាដ៏គ្រោះថ្នាក់របស់សត្រូវ”។
រ៉ុក្កែត Chollima-1 បានហោះជាធម្មតា តាមជើងហោះហើរ ដែលបានកំណត់ទុកជាមុន ហើយដាក់ផ្កាយរណបឈ្លប យកការណ៍ Malligyong-1 នៅលើគន្លងរបស់វានៅម៉ោង ១០ និង៥៤នាទី យប់។ របាយការណ៍បានឲ្យដឹងថា នៅថ្ងៃអង្គារ ប្រហែល ១២នាទីបន្ទាប់ពីការបាញ់បង្ហោះ។ វាបានកើតឡើងមុនការបើកដំណើរការរយៈពេល ៩ថ្ងៃ ដែលត្រូវបានសន្មត់ថានឹងចាប់ផ្តើមនៅថ្ងៃពុធ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះនៅនឹងកន្លែង ហើយបានអបអរសាទរអ្នកពាក់ព័ន្ធ រួមទាំងអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសផងដែរ។ ទីក្រុងព្យុងយ៉ាងបានប្តេជ្ញាថានឹងដាក់ផ្កាយរណប ជាច្រើនទៀតទៅក្នុងគន្លងតារាវិថីក្នុងរយៈពេលដ៏ខ្លីមួយ ដើម្បីធានាបាននូវសមត្ថភាព ឈ្លបយកការណ៍របស់ខ្លួនលើកូរ៉េខាងត្បូង។
រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនមិនបានបញ្ជាក់ថាតើការផ្ទុកទម្ងន់បានចូលមកគន្លងផែនដីដោយជោគជ័យឬយ៉ាងណានោះទេ។ ការបាញ់នេះបានធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងបរាជ័យចំនួនពីរលើករបស់ក្រុងព្យុងយ៉ាង នៅដើមឆ្នាំនេះក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍យោធា ទៅក្នុងគន្លងតារាវិថី៕
ប្រែសម្រួល ឈូក បូរ៉ា