ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រកចំណូលបានជាង ១៩២លានដុល្លារ ពីការនាំចេញរ៉ែ ក្នុងរយៈពេលជាង ៨ខែ

Xinhua

យ៉ាំងហ្គោន ៖ ប្រទេសមីយ៉ាន់ម៉ា រកចំណូលបាន ១៩២,៦៨៣លានដុល្លារអាមេរិក ពីការនាំចេញរ៉ែក្នុងរយៈពេលជាង ៨ខែនៃឆ្នាំសារពើពន្ធ ២០២៣-២៤ រហូតដល់ខែមីនា ឆ្នាំក្រោយ នេះបើយោងតាមក្រសួង ពាណិជ្ជកម្មនៅថ្ងៃអាទិត្យ។

ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែធ្នូ ប្រាក់ចំណូលនៃការនាំចេញរ៉ែ របស់ប្រទេសមីយ៉ាន់ម៉ា បានថយចុះជាង ២០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យបានបង្ហាញថា ប្រទេសអាស៊ី អាគ្នេយ៍ បានកត់ត្រាចំនួន ៣៣៧,៧៩៨លានដុល្លារ ពីការនាំចេញរ៉ែ នៅក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា នាំចេញផលិតផលកសិកម្ម សត្វ និងសមុទ្រ ជាចម្បង រ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្ម បរទេសរបស់ខ្លួន រួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top