ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវ រកឃើញដាយណូស័រ Megalosaurus ដំបូងគេដែលមិនធ្លាប់មាន

Alamy Stock Photo

អង់គ្លេស ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថា ឆ្អឹងហ្វូស៊ីលដ៏ធំដែលផុសចេញពីកន្លែង យកថ្មនៅ Oxfordshire របស់ប្រទេសអង់គ្លេស ដែលមានអាយុកាល នៅចុងទសវត្សរ៍ឆ្នាំ ១៦០០ មានការងឿងឆ្ងល់ភ្លាមៗ ចំពោះក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា ។

អ្វីៗគ្រប់យ៉ាងនៅលើពិភពលោក ដែលការវិវត្តន៍ និងការផុតពូជ គឺជាគំនិតដែលមិនស្គាល់ ក្នុងនោះអ្នកជំនាញ នៅសម័យនោះបានស្វែងរកការពន្យល់មួយ ដោយពួកគេគិតថា គ្រោឆ្អឹងជារបស់ដំរីចម្បាំងរ៉ូម៉ាំង ឬមនុស្សយក្ស ។ លោក William Buckland សាស្ត្រាចារ្យទីមួយនៃសាកលវិទ្យាល័យ Oxford នៃភូគព្ភសាស្ត្រ បានពិពណ៌នា និងដាក់ឈ្មោះដាយណូស័រ ត្រូវគេស្គាល់ដំបូងគេ ដោយផ្អែកលើថ្គាមទាប ឆ្អឹងខ្នង និងឆ្អឹងអវយវៈរកឃើញ នៅកន្លែងយកថ្មក្នុងស្រុកទាំងនោះ ។ ឆ្អឹងភ្លៅធំបំផុតមានប្រវែង ២ ហ្វីត ៩ អ៊ីង និងរង្វង់ជិត ១០ អ៊ីង។

លោក Buckland បានបន្តថា គ្រោងឆ្អឹងនេះជាកម្មសិទ្ធិ របស់ Megalosaurus ឬជីងចក់ដ៏យក្ស ចំពោះវិទ្យាសាស្រ្ត ដែលលោកបានធ្វើបទបង្ហាញ ទៅកាន់សង្គមភូមិសាស្ត្រ ទើបបង្កើតថ្មីរបស់ទីក្រុងឡុងដ៍ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ១៨២៤។ រូបរាងធ្មេញរបស់សត្វ លោកជឿថា វាជាសត្វដែលមានប្រវែង ១២ ម៉ែត្រ ។ លោក Buckland គិតថា វាទំនងជាមានសត្វពាហនៈ រស់នៅដោយផ្នែកនៅលើដី និងក្នុងទឹក ។

លោក Steve Brusatte អ្នកជំនាញខាងបុរាណវិទ្យានៅសកលវិទ្យាល័យ Edinburgh និងជាអ្នកនិពន្ធសៀវភៅ “The Rise and Fall of the Dinosaurs: A New History of Their Lost World”បាននិយាយថា នេះគឺជាគំនិតរ៉ាឌីកាល់មួយ។ យើងទាំងអស់គ្នាបានធំឡើងមើលតុក្កតាដាយណូស័រ និងមើលJurassic Park ជាដាយណូស័រ នៅលើប្រអប់អាហារថ្ងៃត្រង់ និងប្រដាប់ក្មេងលេងរបស់យើង ។
ប៉ុន្តែស្រមៃមើលពិភពលោក ដែលពាក្យថា ដាយណូស័រមិនមាន ជាកន្លែងដែលគំនិត នៃដាយណូស័រមិនមាន ហើយអ្នកគឺជាមនុស្សដំបូងគេ ដែលដឹងពីរឿងនេះដោយគ្រាន់ តែមើលឆ្អឹងធំៗមួយចំនួនពីផែនដី។ពាក្យថា ដាយណូស័រ មិនបានកើតមានទេ រហូតដល់ 20 ឆ្នាំក្រោយមក ដែលត្រូវបានបង្កើតឡើងដោយអ្នកកាយវិភាគវិទ្យា Richard Owen ស្ថាបនិកសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ ។
ដោយផ្អែកលើលក្ខណៈចែករម្លែក ដែលលោកបានកំណត់នៅក្នុងការសិក្សា របស់លោកអំពីដាយណូស័រMegalosaurus និងដាយណូស័រ ២ ផ្សេងទៀតគឺ Iguanodon និង Hylaeosaurus ត្រូវបានពិពណ៌នាជាលើកដំបូង នៅឆ្នាំ ១៨២៥ និង១៨៣៣រៀងខ្លួន ៕
ដោយ៖លី ភីលីព

Most Popular

To Top