ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងសម្លឹងឃើញ ការប្រើប្រាស់មូលដ្ឋាន ទ័ពអាកាសអាហ្វ្រិក សម្រាប់ទ័ពដ្រូនរបស់ខ្លួន

AFP

បរទេស ៖ កាសែត Wall Street Journal បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងស្វែង រកការដំឡើង ហេដ្ឋារចនាសម្ព័ន្ធយន្តហោះ គ្មានមនុស្សបើកនៅក្នុង អាកាសយានដ្ឋាន តាមបណ្តោយឆ្នេរ សមុទ្រអាហ្វ្រិកខាងលិច ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ឥទ្ធិពល នៃក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងតំបន់ ។

កាសែតបានរាយការណ៍ថា អ្នកការទូតអាមេរិក បានជួបពិភាក្សាជាមួយតំណាង មកពីប្រទេសហ្គាណា កូតឌីវ័រ និងបេនីន ជុំវិញលទ្ធភាព នៃការដាក់មូលដ្ឋាន នៃយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ដែលមិនបានបញ្ជាក់នៅក្នុងដែនអាកាសរបស់ពួកគេ។

ប្រទេសទាំងបីដែលមានស្ថេរភាពទាំងអស់ រួមជាមួយ នឹងប្រទេសតូហ្គោ ត្រូវបានគំរាមកំហែង ដោយលំហូរកើនឡើង នៅភាគខាងត្បូង នៃពួកសកម្មប្រយុទ្ធអ៊ីស្លាមពីប្រទេស ម៉ាលី បួគីណាហ្វាសូ និងនីហ្សេ ដែលមានមនុស្ស ប្រហែល៤១០០០នាក់ បានស្លាប់នៅក្នុងអំពើហឹង្សា របស់ជីហាតចាប់តាំងពីឆ្នាំ ២០១៧មកម្ល៉េះ ។

ការប្រើប្រាស់ បច្ចេកវិទ្យាយន្តហោះ គ្មានមនុស្សបើកនឹង អនុញ្ញាតឱ្យកងកម្លាំងយោធាអាមេរិក តាមដានចលនាសកម្មប្រយុទ្ធ នៅតាមបណ្តោយ ឆ្នេរខាងលិច នៃទ្វីបអាហ្រ្វិក ក៏ដូចជាផ្តល់ដំបូន្មាន យុទ្ធសាស្ត្រពេលវេលាជាក់ស្តែង ដល់កងទ័ពក្នុងតំបន់នៅក្នុងតំបន់មួយ នៅកណ្តាលនៃក្រុមបះបោរអ៊ីស្លាម និយមបំផុតនៅលើពិភពលោកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top