ព័ត៌មានអន្តរជាតិ

Update​ ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅជប៉ុន កើនឡើងដល់៩៤នាក់

Kyodo

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៩៤នាក់ហើយ ដោយចំនួនមនុស្ស មិនទាន់បានរាប់បញ្ចូល លើសពី២០០នាក់ នៅក្នុងខេត្ត Ishikawa ស្ថិតនៅភាគកណ្តាល នៃប្រទេសជប៉ុន កាលពីថ្ងៃសុក្រ ដែលមានរយៈពេល៤ថ្ងៃ ក្រោយពីការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារជាបន្តបន្ទាប់ នៅក្នុងខេត្តនេះ និងតំបន់ជុំវិញរបស់ខ្លួន ដោយបង្កើនក្តីបារម្ភអំពីការកើនឡើង នៃការខូចខាត ស្របពេលមានការ ខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្វែងរកអ្នក ដែលនៅរស់រានមានជីវិត ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានផ្សាយថា មានមនុស្សសរុបចំនួន២២២នាក់ ត្រូវបានរាយការណ៍មកថា បានបាត់ខ្លួននៅខេត្ត Ishikawa គិតត្រឹមម៉ោង២និង០០នាទីរសៀលម៉ោង ក្នុងស្រុកកាលពីថ្ងៃសុក្រ ហើយអ្នកបាត់ខ្លួន ដែលមានចំនួនច្រើនជាមនុស្សចាស់ គឺបានប្រមូលផ្តុំគ្នាច្រើន នៅក្នុងទីក្រុង Wajima និង Suzu ។

អភិបាលក្រុង Shigeru Sakaguchi បានប្រាប់ដល់សារព័ត៌មានកាលពីព្រឹកថ្ងៃសុក្រយ៉ាងដូច្នេះថា អ្នកស្រុកជាង១០០នាក់ត្រូវបានគេប៉ាន់ស្មានថា បានជាប់នៅខាងក្រោម នៃអគារបាក់ ដែលបានដួលរលំនៅក្នុងទីក្រុងឆ្នេរសមុទ្រ Wajima ដែលរងគ្រោះខ្លាំងជាងគេ ក្រោយពីមានគ្រោះរញ្ជួយដី ចំថ្ងៃចូលឆ្នាំសកល ។

លោក Sakaguchi បានលើកឡើងថា ផ្លូវរបស់ក្រុង Wajima ត្រូវបានកាត់ផ្តាច់ ហើយមានគ្រោះបាក់ដីកើតឡើងជាញឹកញាប់ ដែលធ្វើឱ្យការ ស្វែងរកអ្នក នៅរស់រានមានជីវិត ជួបការលំបាក ដោយបានលើកឡើងទៀតថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងផ្តោតលើកន្លែងដែលមនុស្ស បានឮសំឡេង ចេញពីកម្ទេចថ្មទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top