កៀវ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបានសម្រេចចិត្ត បែងចែកកំណត់ត្រាដែលមានទឹកប្រាក់ចំនួន១៧,៥ ពាន់លាន hryvnias ស្មើនឹងប្រហែល៤៦៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនខ្សែការពាររបស់ប្រទេស ។
លោក Shmyhal បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលថា ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់ សំណង់វិស្វកម្ម និងកំពែង បរិក្ខារពាក់ព័ន្ធ និងប្រព័ន្ធរបាំងការពារឲ្យមិនផ្ទុះបាន ។
លោកបានកត់សម្គាល់ឲ្យដឹងថា ថវិកានេះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់តំបន់ដើម្បីប្រើប្រាស់ ។
គួររំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការពារជាតិអ៊ុយក្រែន បានបង្កើតក្រុមការងារអន្តរនាយកដ្ឋានមួយ ដើម្បីសម្របសម្រួលកិច្ចខិតខំ ប្រឹងប្រែងពង្រឹង នៅតាមបន្ទាយនៅក្នុងប្រទេស ។
ប្រទេសអ៊ុយក្រែន កំពុងពង្រឹងខ្សែការពាររបស់ខ្លួន ស្របពេលមានជម្លោះជាមួយនឹងប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា