ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១៣នាក់ នៅក្នុងហេតុការណ៍ អគ្គិភ័យកើតឡើង នៅភាគកណ្តាលប្រទេសចិន

Xinhua

ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា មនុស្សចំនួន១៣នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះសាលារៀន Yingcai នៅក្នុងខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន ។

ទីភ្នាក់ងា Xinhua បានផ្សាយថា អគ្គិភ័យនៅសាលា Yingcai ក្នុងភូមិ Yanshanpu នៃខេត្ត Henan ត្រូវបានរាយការណ៍ទៅនាយកដ្ឋាន ពន្លត់អគ្គីភ័យក្នុងតំបន់ នៅវេលាម៉ោង១១យប់ ត្រូវនឹងម៉ោង១៥និង០០នាទីម៉ោងសកល កាលពីថ្ងៃសុក្រ ។

ទីភ្នាក់ងារព័ត៌មានបានផ្សាយថា មនុស្សចំនួន១៣នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ដោយបន្ថែមថា មនុស្សម្នាក់បានរងរបួស ។

ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយថា “ក្រុមអ្នកជួយសង្គ្រោះ បានមកដល់កន្លែងកើតហេតុទាន់ពេល ហើយអណ្តាតភ្លើង ត្រូវបានពន្លត់ នៅម៉ោង១១និង៣៨នាទីយប់” ។

អ្នកដែលនៅរស់រានមានជីវិត ដែលរងរបួស “បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពមានល្អប្រសើរវិញហើយ” នេះបើយោងតាមទីភ្នាក់ងារ Xinhua បានផ្សាយដូច្នេះ ។

ទីភ្នាក់ងារ Xinhua បានផ្សាយថា អាជ្ញាធរ នៅក្នុងតំបន់កំពុងស៊ើបអង្កេតមូលហេតុនៃអគ្គីភ័យ ដែលគេបានដឹងថា មានមនុស្សម្នាក់ ដែលមានទំនាក់ទំនង ជាមួយសាលានេះត្រូវបានឃាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top