ព័ត៌មានអន្តរជាតិ

WWE កំពុងរង់ភាពរង្គោះរង្គើ ដោយការចោទ ប្រកាន់ពីបទរំលោភ ផ្លូវភេទ មកលើប្រធានរបស់ខ្លួន

អាមេរិក ៖ លោក Vince McMahon ដែលជាប្រធានយូរអង្វែង និងជាអតីតនាយកប្រតិបត្តិ នៃ World Wrestling Entertainment (WWE) បានលាលែងពីក្រុមហ៊ុន ដោយលោក បានគ្រប់គ្រងជាង ៤ ទសវត្សរ៍មុន បន្ទាប់ពីអតីត បុគ្គលិកម្នាក់ បានចោទប្រកាន់លោក ពីបទល្មើសផ្លូវភេទ ជាច្រើនដង ។

លោក McMahon វ័យ ៧៨ ឆ្នាំ ដែលបដិសេធការចោទប្រកាន់នោះ ក៏បានលាលែងពីក្រុមហ៊ុនមេរបស់ WWE TKO Group ផងដែរ ។ កាលពីថ្ងៃព្រហស្បតិ៍ អតីតបុគ្គលិក WWE នាង Janel Grant បានចោទប្រកាន់ក្នុងពាក្យបណ្តឹង មួយដែលបានដាក់នៅតុលាការ សហព័ន្ធរដ្ឋ Connecticut របស់សហរដ្ឋអាមេរិកថា នាងបានក្លាយជាជន រងគ្រោះនៃការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត ការរំលោភផ្លូវភេទ និងការជួញដូរនៅ WWE ។

បណ្តឹងដែលបានចោទ ប្រកាន់ផងដែរអំពីភាពមិនសមរម្យប្រឆាំងនឹងនាយកប្រតិបត្តិ WWE មួយផ្សេងទៀត និងអង្គការទាំងមូល បានអះអាងថា លោក McMahon បានបង្ខំនាង Grant ឲ្យមានទំនាក់ទំនងផ្លូវភេទ ជាថ្នូរនឹងឱកាសការងារ និង ការរីកចម្រើន ជាមួយក្រុមហ៊ុន ។

វាក៏ធ្វើការអះអាង យ៉ាងក្រអឺត ក្រទមអំពីអាកប្បកិរិយាផ្លូវភេទ ដែលប្រមាថ ដោយលោក McMahon ហើយបានចោទប្រកាន់ថា រូបភាព និង វីដេអូរបស់លោក Grant ត្រូវបានចែកចាយនៅក្រុមហ៊ុន ដោយគ្មានការយល់ ព្រមពីនាង។
McMahon បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួបានចេញផ្សាយកាលពីថ្ងៃសុក្រមួយថ្ងៃបន្ទាប់ពីការចោទប្រកាន់ត្រូវបានគេស្គាល់ថា ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងប្រធានប្រតិបត្តិរបស់ខ្ញុំ និងក្រុមប្រឹក្សាភិបាល TKO ដែលមានប្រសិទ្ធភាពភ្លាមៗ ។ ខ្ញុំមានបំណងការពារខ្លួនឯងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ ហើយទន្ទឹងរង់ចាំលុបឈ្មោះខ្ញុំ។
ថ្លែងទៅកាន់ CNN កាលពីថ្ងៃព្រហស្បតិ៍ មេធាវី របស់លោក Grant គឺលោក Ann Callis បាននិយាយថា បណ្តឹងទាមទារ ឲ្យទទួលខុសត្រូវ ហើយនាយកប្រតិបត្តិ WWE ២នាក់ បន្ថែមលើអង្គការ ដែលសម្របសម្រួល ឬបង្វែរភ្នែក ចំពោះការរំលោភបំពាន ។

លោក McMahon ធ្លាប់បានប្រកាសចូលនិវត្តន៍ពី WWE កាលខែមិថុនា ឆ្នាំ ២០២២ ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់ Wall Street Journal ដែលអះអាងថា លោកបានបង់ ប្រាក់ជាង ១២ លានដុល្លារដល់ស្ត្រី ៤ នាក់ដើម្បីបិទបាំង ការចោទប្រកាន់ ពីបទប្រព្រឹត្តិខុសផ្លូវភេទ និងភាពមិនស្មោះត្រង់ ។ លោកបានត្រឡប់ទៅក្រុមហ៊ុនវិញនៅខែមករា ឆ្នាំ ២០២៣ ៕
ដោយ៖លី ភីលីព

Most Popular

To Top