ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធ ស្ថិតនៅពីក្រោយការស្លាប់ ទាហានអាមេរិក នៅហ៊្សកដានីឡើយ

xinhua

បទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ មិនមានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើមូលដ្ឋានទ័ពអាមេរិកមួយកន្លែង ក្នុងប្រទេសហ្ស៊កដានី ដែលបានបណ្តាល ឲ្យយោធាអាមេរិកបីនាក់ស្លាប់ និងជាង៣០នាក់រងរបួសនោះឡើយ។

ក្រុមតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រ សម្រាប់កងជីវពលអ៊ិស្លាមនិកាយ Shia បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារលើប៉ុស្តិ៍ដែលគេស្គាល់ថា Tower 22 នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយព្រំដែនហ្ស៊កដានី-ស៊ីរី។

គួរឲ្យដឹងដែរថា ភ្លាមក្រោយហេតុការណ៍ប្រធានាធិបតី Joe Biden បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយ ក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់ គាំទ្រដោយអ៊ីរ៉ង់ ខណៈដែលអ្នកនយោបាយអាមេរិកជាច្រើនបានស្តីបន្ទោសទីក្រុងតេហរ៉ង់ដោយផ្ទាល់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron ស្រដៀងគ្នានេះ បានចង្អុលនិងបន្ទោសទៅសាធារណរដ្ឋឥស្លាម ដោយអំពាវនាវឱ្យ មានការបន្ធូរបន្ថយភាព តានតឹងក្នុងតំបន់ដាក់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top