ព័ត៌មានអន្តរជាតិ

អាមេរិក អាចនឹងសម្រេចចិត្ត ពន្យាពេលបញ្ជូន អាវុធទៅឲ្យអ៊ីស្រាអែល

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានកំពុងពិចារណាថា តើត្រូវពន្យារពេលការដឹកជញ្ជូនអាវុធ វាយលុកទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ខំឱ្យរដ្ឋជ្វីហ្វ កាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាជាមុនសិន ។

យោងតាមរបាយការណ៍ដែលបានចេញ ផ្សាយដោយកាសែតអន្តរជាតិដូចជា NBC ផងបានឲ្យដឹងដែរថា អ៊ីស្រាអែលបានស្នើឱ្យសហរដ្ឋអាមេរិក បញ្ជូនជំនួយបន្ថែម រួមទាំងគ្រាប់ បែកអាកាសដ៏មានឥទ្ធិពល និងការការពារដែន អាកាសផងដែរ ។

សារព័ត៌មាន NBC News បានដកស្រង់ សម្តីមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកម្នាក់ ដោយនិយាយថា សហរដ្ឋអាមេរិកកំពុង ពិចារណាលើការពន្យាពេល ឬផ្អាកការចែកចាយ ដោយសង្ឃឹមថា ការធ្វើដូច្នេះនឹងជំរុញឱ្យអ៊ីស្រាអែលចាត់វិធានការ ដូចជាការបើកច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយបន្ថែមដល់ជន ស៊ីវិលប៉ាឡេស្ទីន។

គួរឲ្យដឹងដែរថាប្រជាជនប៉ាឡេស្ទីន ជាង២៦០០០នាក់ត្រូវបាន សម្លាប់នៅក្នុងតំបន់ហ្កាហ្សា Gaza ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងខែតុលា នេះបើយោងតាមអាជ្ញាធរ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសក្នុងតំបន់ ។ អ៊ីស្រាអែល ​បាន​ច្រាន​ចោល​ការ​ចោទ ​ប្រកាន់​ពីសកម្មភាពអំពើ​ប្រល័យ​ពូជ​សាសន៍ដោយ​លើក​ហេតុផល​ថា ក្រុម​ហាម៉ាស​កំពុង​ប្រើ​ជន​ ស៊ីវិល​ជា​ខែល​ការពារ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top