ព័ត៌មានអន្តរជាតិ

គ្រាប់បែកចម្ងាយឆ្ងាយថ្មី របស់អាមេរិក អាចនឹងដឹកទៅដល់ អ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ

U.S. Air Force Photo/Tech. Sgt. Dana Rosso

បរទេស ៖ យោធាអាមេរិក គ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែន នូវការដឹកជញ្ជូនលើកដំបូង របស់ខ្លួននូវគ្រាប់រំសេវ រយៈចម្ងាយឆ្ងាយថ្មី ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Boeing នាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Reuters និង Politico ដែលបានរាយការណ៍ថា គ្រាប់បែកអាចមកដល់ប្រទេស អ៊ុយក្រែន ក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយថ្មីៗនេះមន្ទីរបញ្ចកោណ បានបញ្ចប់ការសាកល្បង ចុងក្រោយសម្រាប់គ្រាប់បែក Small Diameter Bomb (GLSDB) ដោយសហរដ្ឋអាមេរិក កំពុងរៀបចំការផ្ទេរគ្រាប់បែក ប្រភេទនេះទៅកាន់ទីក្រុងគៀវ ។ នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីពីររូប និងពីរនាក់ផ្សេងទៀត ដែលដឹងអំពីការពិភាក្សានេះ។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី២នាក់បាននិយាយថា គ្រាប់បែកអាចឈាន ដល់ចម្ងាយអតិបរមា ៩០ ម៉ាយ (១៤៥ គីឡូម៉ែត្រ) ហើយនឹងក្លាយជា “សមត្ថភាពដ៏សំខាន់ សម្រាប់អ៊ុយក្រែន” ។

មន្ត្រីរូបនេះបានបន្ថែមថា “វាផ្តល់ឱ្យពួកគេនូវសមត្ថភាព វាយប្រហារកាន់តែស៊ីជម្រៅដែលពួកគេមិនធ្លាប់មាន វាបំពេញបន្ថែមនូវឃ្លាំង អាវុធដែលបាញ់ចម្ងាយ ឆ្ងាយរបស់ពួកគេ” ។ “វាគ្រាន់តែជាមុខព្រួញបន្ថែមមួយ នៅក្នុងចំណុចដែលនឹងអនុញ្ញាត ឱ្យពួកគេធ្វើបានច្រើនជាងនេះ”៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top