ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិចិន​ សន្យាគាំទ្រសហការកាន់តែ ស៊ីជម្រៅជាមួយនឹងរុស្សី

RT

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានប្រាប់សមភាគីរុស្ស៊ី លោក Sergey Shoigu ថា កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺជាសសរស្តម្ភ នៃការរក្សាសន្តិភាព ជុំវិញពិភពលោក នៅក្នុងការបង្ហាញខ្លួន ជាសាធារណៈលើកដំបូង របស់លោក ចាប់តាំងពីការតែងតាំង របស់គាត់កាលពីចុងឆ្នាំមុន។

ប្រមុខការពារជាតិ បាននិយាយក្នុងអំឡុងពេលហៅ តាមវីដេអូកាលពីថ្ងៃពុធថាក្នុងនាមជាមហាអំណាចពីរ រុស្ស៊ី និងចិនគួរតែពង្រឹងកិច្ច សហប្រតិបត្តិការ របស់ពួកគេឱ្យកាន់តែស៊ីជម្រៅ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហាប្រឈមពិភពលោក។

លោក Dong បាននិយាយថា៖យើងបានគាំទ្រ អ្នកលើបញ្ហាអ៊ុយក្រែន ទោះបីជាការពិតដែលថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្តដាក់សម្ពាធលើភាគីចិន ក៏ដោយ។

លើសពីនេះលោក Dong បាននិយាយថា ដោយសន្យាថាទីក្រុងប៉េកាំង នឹងមិនផ្លាស់ប្តូរ ឬបោះបង់ចោលដំណើរការគោល នយោបាយដែលបានបង្កើតឡើង របស់យើងលើបញ្ហានេះទេ សូម្បីតែនៅក្រោម ការគំរាមកំហែងនៃទណ្ឌកម្មបន្ថែមទៀតក្តី៕

ប្រែសម្រួល ៖ស៊ុនលី

Most Popular

To Top