ព័ត៌មានអន្តរជាតិ

Update៖ ភ្លើងឆេះព្រៃ នៅភាគកណ្តាល ប្រទេសឈីលី បណ្តាលឲ្យមាន អ្នកស្លាប់រហូតដល់១៣១នាក់

Xinhua

សាន់ទីយ៉ាហ្គោ ៖ ក្រុមសេវាវេជ្ជសាស្រ្ត ស្របច្បាប់ របស់ប្រទេស ឈីលី ហៅកាត់ថា (SML) បានរាយការណ៍ កាលពីថ្ងៃអង្គារចំនួន អ្នកស្លាប់ដោយសារភ្លើងឆេះ ព្រៃដែលប៉ះពាល់ដល់តំបន់ Valparaiso នៅភាគកណ្តាលប្រទេសឈីលី បានកើនឡើងដល់១៣១នាក់ហើយ ។

ទីភ្នាក់ងារខាងលើនេះបានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់ចំនួន៣៥នាក់ ត្រូវបានកំណត់ អត្តសញ្ញាណ ខណៈដែលក្រុមវេជ្ជសាស្ត្រ និងបច្ចេកទេស បានធ្វើកោសល្យវិច័យ ចំនួន៨២នាក់ ។ បើតាមការបញ្ជាក់បានឲ្យដឹងថា បុគ្គលដែលស្លាប់ទាំង៨នាក់ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារហើយ ។

ទីភ្នាក់ងារដដែលនេះ បានឲ្យដឹងថា “SML សូមរំលឹកឡើងវិញនូវការ ចូលរួមរំលែកទុក្ខរបស់ខ្លួន ចំពោះក្រុមគ្រួសារ នៃជនរងគ្រោះនៃសោកនាដកម្មនេះ និងរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង ការបន្តសកម្មភាព ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន ដើម្បីផ្តល់ការឆ្លើយតបយ៉ាង ឆាប់រហ័សដល់អ្នក ដែលរងផលប៉ះពាល់” ។

ភ្លើងឆេះព្រៃដែលបាន ចាប់ផ្តើម កាលពីថ្ងៃសុក្រមុននៅចំណុចផ្សេងៗ គ្នាសម្រាប់ហេតុផល ដែលនៅតែស្ថិតនៅ ក្រោមការស៊ើបអង្កេតបានឆេះជាង៩.៧០០ហិកតានៅក្នុង ទីតាំងផ្សេងៗគ្នានៅក្នុងតំបន់ Valparaiso ។

ផ្ទះចន្លោះពី៣.១០០ទៅ៦.១០០ខ្នង មានការខូចខាតមួយចំនួន ចំពេលមានរលកកំដៅ បានបោកបក់លើប្រទេស នៅអាមេរិកខាងត្បូងនៅរដូវក្តៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top