ឥណ្ឌា ៖ ឥណ្ឌាបានបង្ហាញឈ្មោះ អ្នកអវកាសយានិក ៤ នាក់ដែលនឹងធ្វើដំណើរ ទៅកាន់ទីអវកាស នៅលើបេសកកម្ម អវកាសយានិកដំបូងបង្អស់ របស់ប្រទេស ចំពោះសម្រាប់ Gaganyaan – Scheduled ឆ្នាំ ២០២៤ -២០២៥ ហើយអវកាសយានិក ត្រូវបានជ្រើសរើស ពីកងទ័ពអាកាសឥណ្ឌា មានប្រធានក្រុម Prashanth Balakrishnan Nair Ajit Krishnan និង Angad Pratap និងមេបញ្ជាការ Wing Shubhanshu Shukla ។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានណែនាំអវកាសយានិក នៅមជ្ឈមណ្ឌលអវកាស Vikram Sarabhai ក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេស ឥណ្ឌាបានហៅវាថា ជា “ថ្ងៃដ៏អស្ចារ្យ” សម្រាប់វិស័យអវកាសរបស់ប្រទេស ។ នាយករដ្ឋមន្ត្រី និងលោកស្រី Sreedhara Panicker Somanath ជាប្រធានទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌា បានគូសផ្លាកសញ្ញា នៅលើឯកសណ្ឋានរបស់ពួកគេ ។
លោក Modi បានមានប្រសាសន៍ថា នេះការជានាំ យកសេចក្តីប្រាថ្នារបស់ប្រជាជនឥណ្ឌា ចំនួន១.៤ ពាន់លាន ទៅកាន់ទីអវកាស ។ ឥណ្ឌាកំពុងបន្តពង្រីកលំហ របស់ខ្លួនតាមលំដាប់ពិភពលោក ហើយនេះអាចមើលឃើញយ៉ាងច្បាស់ក្នុង កម្មវិធីអវកាសរបស់យើង ។
កាលឆ្នាំ ២០២០ អវកាសយានិកបានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការហ្វឹកហាត់ហោះហើរអវកាស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Gagarin Cosmonaut ក្នុងទីក្រុង Star City នៅខាងក្រៅទីក្រុងម៉ូស្គូ។ Rakesh Sharma ជាជនជាតិឥណ្ឌា ដំបូងគេ ដែលធ្វើដំណើរក្នុងលំហនៅថ្ងៃទី ២ ខែមេសាឆ្នាំ ១៩៨៤ នៅលើនាវាសូវៀត Soyuz T-11 – ក៏បានហ្វឹកហាត់នៅមជ្ឈមណ្ឌល Gagarin ។
ចាប់តាំងពីពួកគេត្រឡប់មកវិញ អ្នកទាំង ៤ បានទទួលការហ្វឹកហ្វឺន យ៉ាងម៉ត់ចត់សម្រាប់បេសកកម្មនៅប្រទេសឥណ្ឌា។ វីដេអូមួយកាលពីថ្ងៃអង្គារ បង្ហាញពួកគេហាត់ប្រាណ ក្នុងកន្លែងហាត់ប្រាណ ហែលទឹក និងធ្វើយូហ្គា ៕
ដោយ៖លី ភីលីព