ព័ត៌មានអន្តរជាតិ

លោក Donald Trump មានផែនការកែទម្រង់ CIA និង FBI ពេលលោកឡើង ធ្វើជាប្រធានាធិបតី អាមេរិកម្តងទៀត

RT

បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump «ទំនងជា»នឹងចាប់ផ្តើមកំណែទម្រង់ដ៏ទូលំទូលាយ នៃសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក CIA និង FBI ប្រសិនបើលោក ត្រូវបានជាប់ឆ្នោតជាថ្មីក្នុងខែវិច្ឆិកា ដែលជំរុញ ឱ្យមានការព្រួយបារម្ភ ពីទីភ្នាក់ងារ ដែលធ្លាប់បានចោទប្រកាន់លោក ដោយគ្មានមូលដ្ឋាន អំពីទំនាក់ទំនងជាមួយរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន Politico បានសម្ភាសមន្ត្រីស៊ើបការណ៍សម្ងាត់ ១៨ នាក់ រួមទាំងអតីតអ្នកតែងតាំង Trump ជាច្រើននាក់ ដែលក្រោយមកបានចេញ មកជាអ្នករិះគន់ ដោយឥតសំចៃមាត់ នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយព្រមានថា ការបោសសម្អាត ដែលអាចកើតមាន គឺអាច “ធ្វើឱ្យខូចដល់ភាពជឿជាក់ នៃការស៊ើបការណ៍ សម្ងាត់អាមេរិក” ។

អតីតមន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់ បាននិយាយថា “លោក Trump មានបំណងដេញដោលសហគមន៍ស៊ើបការណ៍សម្ងាត់” ។ “គាត់បានចាប់ផ្តើមដំណើរការនោះពីមុន ហើយគាត់នឹងធ្វើវាម្តងទៀត។ ផ្នែកមួយនៃដំណើរការនោះ គឺដើម្បីដកមនុស្សចេញ និងដាក់ទោសមនុស្ស»។

ប្រធានាធិបតីថ្មី នឹងជំនួស “មនុស្សដែលយល់ថា ជាអរិភាពចំពោះរបៀបវារៈនយោបាយ របស់លោកជាមួយនឹងអ្នកស្មោះត្រង់ដែលគ្មានបទពិសោធន៍” Politico បានសង្ខេបការអះអាងរបស់អ្នករិះគន់ Trump ។ នេះបើតាមអ្វីដែលសារព័ត៌មាន Politico បានសង្ខេបការអះអាងរបស់អ្នករិះគន់លោក Trump ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top