ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី នឹងហាមឃាត់ការនាំចេញ ប្រេងសាំងរយៈពេល ៦ខែចាប់ពីថ្ងៃទី០១ ខែមីនា

Xinhua

ម៉ូស្គូ៖ អ្នកនាំពាក្យ របស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងដាក់ចេញនូវបម្រាម រយៈពេលប្រាំមួយខែ លើការនាំចេញប្រេងសាំង ចាប់ពីថ្ងៃទី០១ ខែមីនា តទៅ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ការផ្លាស់ប្តូរនេះមានគោលបំណង ប៉ះប៉ូវកំណើន នៃតម្រូវការនៅនិទាឃរដូវ និងរដូវក្តៅ ដោយបន្ថែមថាវិធានការ ដែលអាចកើតមានមួយទៀត គឺការបង្កើនអត្រាលក់ម៉ាស៊ូត នៅលើផ្សារហ៊ុនដល់ ១៦ភាគរយ។

របាយ​ការណ៍​បាន​បន្ត​ថា ការ​រឹត​បន្តឹង​នេះ​នឹង​ មិន​អនុវត្ត​ចំពោះ​ប្រទេស​ ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី​ទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

កន្លងមក រុស្ស៊ី បានណែនាំការហាមប្រាម ការនាំចេញប្រេងសាំងចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរក្សាស្ថិរភាព នៃស្ថានភាពតម្លៃ នៅក្នុងទីផ្សារប្រេងឥន្ធនៈក្នុងស្រុក ។ ការហាមឃាត់នេះត្រូវបានដកចេញ បន្ទាប់ពីទីផ្សារឥន្ធនៈក្នុងស្រុកឈាន ដល់ការកំណត់ ហើយអតិរេកផ្គត់ផ្គង់ ត្រូវបានបង្កើតឡើង៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top